ក្រុមហ៊ុន Ford ធ្វើការតាំងបង្ហាញរថយន្តរបស់ខ្លួន នៅផ្សារទំនើប AEON ចាប់ទីថ្ងៃទី៣០ ខែមិនា ដល់ថៃ្ងទី ០២ ខែមេសា ខាងមុខនេះ!

ភ្នំពេញ ថ្ងៃទី ៣១ ខែមិនាឆ្នាំ២០១៧ --​  ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា​ រៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី៣០ ខែមិនា ដល់ថៃ្ងទី ០២ ខែមេសា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក​ ដល់ ម៉ោង​ ៩ យប់។

ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការតាំងបង្ហាញរថយន្តនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ​​ រាល់ការទិញរថយន្ត​ Ford  ម៉ូដែលណាមួយ​ អតិថិជននឹងទទួលបានកាដូភ្លាមៗដោយមិនចាំបាច់ចាប់ឆ្នោត កាដូរួមមានម៉ូតូ Honda Dream 2017 ឬ សាច់ប្រាក់សុទ្ធ 1500 ដុល្លារ។

សូមអញ្ជើញមកទស្សនា និងទទួលយកបទអត្ថប្រយោជន៍ទាំងអស់នេះ នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Lively Plaza ជាន់ផ្ទាល់ដី។

សំរាប់ពត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975

adverise with khmeread

អ្នកនឹងចូលចិត្ត