adverise with khmeread 226644

ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ក្រុង ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​អ្នក​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ នៅ​ប្លុក​បឹងកក់​ផ្លូវរ​ទះ​ភ្លើង ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​តូចធំ ។​

    កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃទី​៣០ ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះជួល ជាន់​ទី​២ បន្ទប់​លេខ​៦ តាម​បណ្តោយ​ផ្លូវ​៧០ ច្រកចូល​ប្លុក​បឹងកក់ ខាងក្រោយ​ផ្ទះសំណាក់​វិមាន​បឹងកក់  ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

    ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​ថា​មាន​ក្រុម​ជនសង្ស័យ​ដែល​ចែកចាយ​គ្រឿងញៀន ហើយ​ជា​មុខសញ្ញា​យ៉ាងសកម្ម នៅ​ប្លុក​បឹងកក់ ម្ដុំ​ផ្លូវរ​ទះ​ភ្លើង ទេ​ី​ប​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែងកើតហេតុ ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​៥​នាក់ និង​ដកហូត​វត្ថុ​តាំង​មួយចំនួន​ជាក់ស្តែង​ផងដែរ ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើនេះ ទី​១-​ឈ្មោះ​ចាន់ វ​ណ្ណាះ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​២-​ឈ្មោះ​អ៊ុក វ​ណ្ណាះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៣-​ឈ្មោះ​អ៊ុក ម៉ា​និក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៤-​ឈ្មោះ​ទិ​ត្យ វី​រះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៥-​ឈ្មោះ​ឡុង សី​ុ​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ អ្នក​ទាំងអស់​មុខរប​រ​មិន​ពិ​ក​ប្រាកដ ។​

  ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំង​៥​នាក់ រួម​និង​វត្ថុ​តាំង​មួយចំនួន​ត្រូវបញ្ជូន​ភ្លាមៗ ទៅកាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ដើម្បី ឃុំខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំនុំរឿង​ចាត់ការ​តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់