1

សមត្ថកិច្ច​ចុះ​ឡោម​ព​ទ្ធ័​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​អត់​ច្បាប់​មួយកន្លែង​

     ភ្នំពេញ ៖ ទីតាំង​ស្តុក​ឈើ​សង្ស័យ​អត់​ច្បាប់​មួយកន្លែង​ឈ្មោះ តាំង ម៉េង​ហ្គេ​ច ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សហការ​ជាមួយ ព្រះរាជអាជ្ញា​ចុះ​ត្រួតពិនិត្យ​ទីតាំង ស្តុក​ឈើ​មួយកន្លែង ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​គ្មាន​លេខ ផ្លូវ​១០៣ ភូមិ ៤ សង្កាត់​ផ្សារ ដើមថ្កូវ ខណ្ឌ ចំកា​មន​ដោយ​រកឃើញ​ឈើប្រណិត​រាប់រយ​ដុំ​សង្ស័យ​អត់​ច្បាប់​។​

    ប្រភព​ព័​ត៍​មានបាន​ឲ្យ​ដឹងថា ទីតាំង​ស្តុក​និង​អា​ឈើ​ដ៏​ធំ​ខាងលើ បាន​បើក​ដំណើរការ​រាប់​ឆ្នាំ​មកហើយ ដោយ​ផ្ទុក​ឈើប្រណិត​ធំៗ រាប់រយ​ដុំ​សង្ស័យ​អត់​ច្បាប់ ព្រោះ​ឈើ​ទាំងនោះ​ភាគច្រើន​ឈ្មួញ​បាន​ដឹក​លួច​ដឹក​ចូល​នៅពេល​យប់​ជ្រៅ ។​

    ប៉ុន្តែ​មន្ត្រី​ជំនាញ មិន​ដែលមាន​វិធាន​ការចុះ​ត្រួតពិនិត្យ ទីតាំង​នោះ​ម្តងណា​ទេ ទើបតែ​កាលពី​យប់​ថ្ងៃទី​២៩​មករា​មាន​រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​បាន​ដឹកឈើ​ប្រ​ណឹ​ត ប្រភេទ​បេង​ជាង​២០ ដុំ  បើក​គេច​ពី​ខណ្ឌ​ជ្រោយចង្វារ​ចូលមក​ក្រុងភ្នំពេញ ដោយ​បើក​គេច​ចូលទៅក្នុង​ទីតាំង​ដី​ឡូ​តិ៍​គ្មាន​លេខ​មួយកន្លែង​ដែល​ម្ចាស់​ទីតាំង តាំង ម៉េង ហ្គេ​ច មាន​ទីតាំងនៅ ផ្លូវ​១០៣ ភូមិ ៤ សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌ ចំកា​មន​។​

    ប្រភព​ដដែល​បន្តថា នៅក្នុង​ប្រតិ​ប​ត្ត​ការ​នោះ សមត្ថកិច្ច​និង​តំណាង​ស្ថាប័ន​តុលាការ​បាន​រកឃើញ​ឈើ​ប្រ​ណឹ​ត​ប្រភេទ​បេង ធ្នង់​មុខកាត់​៤​ទៅ​៥​តឹក រាប់រយ​កំណាត់​និង ម៉ាស៊ីន​អារឈើ ប្រភេទ​រ៉ៃ​មួយគ្រឿង​ដែល​ច្បាប់​ហាមឃាត់ នៅក្នុង​ទីតាំង របស់​ឈ្មោះ តាំង ម៉េង ហ្គេ​ច​នោះ​រួមជាមួយ​រថយន្ត តា​កូ​ម៉ា​មួយគ្រឿង​ដែល ឈ្មួញ​បើក​គេច ចូលទៅក្នុង​រួម​និង​ឈើ​រាប់សិប​កំណាត់​។​

    ចំណែក​ម្ចាស់​ទីតាំង បែរជា​ឆ្លើយ​បដិសេធថា​រថយន្ត​ដឹកឈើ​មិនមែនជា​របស់ខ្លួន​នោះ​ទៅវិញ​។ បញ្ហា​នេះ​ត្រូវបាន​ឲ្យ​ដឹងថា​ជា​ល្បិច​របស់​ឈ្មួញ​ប៉ុណ្ណោះ​ដើម្បី​ជៀស​កុំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ លើផ្លូវ​ច្បាប់​ព្រោះ​ទីតាំង​នោះ មិនមាន​ច្បាប់​អនុញាត​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ប្រភេទ​ហាមឃាត់​នោះឡើយ​។ ប្រភព​ដដែល​បន្តថា ឈើ​ទាំងនោះ​ភាគច្រើន​ពុំមាន​ច្បាប់​អនុញាតិ​ឡើយ​ព្រោះ បើតាម​អ្នក​នៅក្បែ​នោះបាន​ឲ្យ​ដឹងថា  ជា​រាងរាល់​យប់ ទីតាំង​ស្តុក​ឈើ​នោះ​មាន​រថយន្ត​ដឹកឈើ​ពី​តាម​បណ្តា​ខេត្ត​ចូលមក​ដាក់​ជា​ហូ​ហែ​មិនដែល​ខាន​ឡើយ ។​

    ប្រជាពលរដ្ឋ​លើកឡើងថា​ប្រសិនបើ​ឈើ​ទាំងនោះ​មានច្បាប់​ហេតុអ្វី​បានជា​ឈ្មួញ​លួច​ដឹក​នៅពេល​យប់​? មិន​ដឹក​ពេល​ថ្ងៃ ចាំបាច់​ខ្លាច​ធ្វើ​អ្វី ។​

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង ស្តុក​ឈើ ត្រូវបាន​គេ​ស្គាល់ឈ្មោះ តាំង ម៉េង ហ្គេ​ច ប៉ុន្តែ​នៅពេល​ចុះទៅ​ឆែកឆេរ ម្ចាស់​ទីតាំង​រូបនោះ​មិនបាន​នៅ​កន្លែង​ឡើយ គឺមាន​តំណាង​ម្នាក់ ឈ្មោះ ហៀ​ង ខូច តំណាង​ឲ្យ​ម្ចាស់​ទីតាំង​ឈ្មោះ​តាំង ម៉េង ហ្គេ​ច ចូលរួម ជាមួយ​សមត្ថកិច្ច​ជំនាញ​។​

    ទោះបីជា​យ៉ាងណាក្តី​រហូតមក​ដល់ពេល​រសៀល​ថ្ងៃទី​៣០​នេះ​មន្ត្រី​ជំនាញ​នៅ​មិនទាន់​បញ្ជាក់​ពី​ឈើ ល្មើសច្បាប់ មាន​ប៉ុន្មាន​នៅឡើយ​ទេ​។​

    ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​ចុះទៅ ម្ចាស់​ទីតាំង រត់​រត់ការ​ខ្វែងដៃខ្វែងជើង ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ដើម្បី​ក្រូមេ ឈើ​គ្មាន​ច្បាប់​អោយទៅ​មានច្បាប់​។​

    ឈើ​ប្រ​ណឹ​ត​នៅក្នុង​ទីតាំង​នោះ​ប្រសិនបើ សមត្ថកិច្ច​រកឃើញ​គ្មាន​ឯកសារ​លិខិតស្នាម​បញ្ជាក់​ពី​ភាពស្របច្បាប់​នោះ​ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដកហូត យកទៅ​រក្សាទុក នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ៕​

មតិយោបល់