adverise with khmeread Untitled 1

ដេញ​កាប់​ម្ចាស់​មិនបាន កាប់បំផ្លាញ​ម៉ូតូ​អស់​២​គ្រឿង​

     កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​វរ​លា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​ក្នុងករណី​ប្រើ​ហិង្សា​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នៅ​ចំណុច​លើ​ខ្នង​ប្រឡាយ​តា​ហោ​ភូមិ​ប្រប​វត្ត​ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ខណ​:​អ្នកភូមិ​កំពុង​ធ្វើ​ពិធី​ដា​លាន ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់​គឺ​១.​ឈ្មោះ​សូ ហុង​គ្រី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​និង​២.​ឈ្មោះ ផន សា​រ៉ុ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កម្មករ ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ឆោម វល​ក្ខ័ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិត​នៅ​ភូមិ​ប្រប វត្ត​ឃុំ​ព្រៃ​ពួច​ន​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ឃាត់ខ្លួន​។​

    សម្ភារៈ​ខូចខាត ម៉ូតូ​០២​គ្រឿង​៖១.​ម៉ូតូ​ម៉ាក​សង់​C.១២៥​ពណ៌​ខ្មៅ​សេរី​២០០៩ ឡើង​តែម​២០១៥​ពាក់​ផ្លាកលេខ ភព​៦៥៩១ បែក​ក្បាំង​ខាងស្តាំ និង​២.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១០​ឡើង​តែម​២០១៥​ពាក់​ផ្លាកលេខ ភព​១៧៨៣ បែក​ក្បាំង​ខាងស្តាំ បែក​សន្ទះ​ក និង​ក្បាល​ម៉ូតូ​ទាំងមូល​។​វត្ថុតាង​ចាប់យក​៖​កាំបិត​បុ័ងតោ ដង​ឈើ​ប្រវែង​៣០​សង្ទីម៉ែត្រ​០១ ។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ចេញពីផ្ទះ ទៅលេង​បុណ្យ​ដា​លាន​នៅ​ភូមិ​ខ្ចៅ សង្កាត់ បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ​យ័ រាជធានី​ភ្នំពេញ ពេល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ជនល្មើស​ឈ្មោះ​ឆោម វល​ក្ខ័ ភេទ ប្រុស អាយុ​២០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​កាន់​កាំបិត​បុ​ង័​តោ​ដេញ​កាប់​ជន​រង គ្រោះ តែ​កាប់​មិនត្រូវ ពេលនោះ​ជនរងគ្រោះ ក៍​ផ្តួល​ម៉ូតូ​ចោល ទើប​ជនល្មើស​កាប់​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ខូចខាត​២​គ្រឿង ។​

adverise with khmeread

មតិយោបល់