adverise with khmeread Bowie

David Bowie បន្សល់ប្រាក់១០០លានដុល្លារសម្រាប់ក្រុមគ្រួសារ

          តារាចម្រៀងរ៉ក់​អង់គ្លេស​ ដេវីដ បូវី (David Bowie) បាន​បន្សល់ទុក​ប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​ភរិយា​ អ៊ីម៉ាន (Iman) កូនទាំង​ពីរ​ ជំនួយការផ្ទាល់ខ្លួន​និង​អតីត​ស្ត្រីមេដោះ​ម្នាក់។

          តារាចម្រៀង​វ័យ​៦៩​ឆ្នាំរូបនេះ​ទទួល​មរណភាព​កាល​ពីដើម​ខែនេះ បន្ទាប់​ពី​កើត​ជំងឺ​មហារីក​ថ្លើម​ ហើយ​តាម​លិខិតបណ្តាំ​មរតក លោកបាន​ប្រាប់​​ឲ្យ​យក​ធាតុ​​របស់​លោក​ទៅបាចនៅ​កោះ​បាលី​ផងដែរ។

          លោក ដេវីដ បូវី បាន​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​ដែលមាន​ទឹក​ប្រាក់​ប្រហែល​១០០​លាន​ដុល្លារ​ សម្រាប់​ភរិយា អ៊ីម៉ាន កូនទាំង​ពី​ររបស់លោក ដោយ​គេហដ្ឋាន​នៅ​តំបន់ Manhattan បានទៅលើ​ភរិយា ចំណែក​គេហដ្ឋាន​នៅ​ទីក្រុងញូវយ៉ក​បាន​ទៅ​លើ​កូនស្រី ឡិកស៊ី (Lexi) ។

          លោកក៏​បានផ្តល់ប្រាក់​២​លា​ន​ដុល្លារ​ដល់​ជំនួយការផ្ទាល់​ខ្លួន​ឈ្មោះ ខូរីន កូកូ ស្វាប (Corinne Coco Schwab) និង​ទឹកប្រាក់​១​លាន​ដុល្លារ​ដល់​អតីត​មេ​ដោះ ម៉ារៀន ស្កេន (Marion Skene) ផងដែរ ។

          លោក អ៊ីវ៉ូ វ៉ាន​ហូវ (Ivo Van Hove) ដែល​ធ្វើ​ការងារ​ជាមួយ​លោក ដេវីដ សម្រាប់​ការសម្តែង Lazarus បាន​និយាយនាពេលថ្មីៗនេះថា តារា​ចម្រៀង​ជើង​ចាស់រូបនេះ​ព្យាយាម​ត្រដររស់​ ពីព្រោះលោក​ចង់​បាន​ពេលវេលាបន្ថែម​ទៀត​​ជា​មួយ​នឹង​ភរិយា​ អ៊ីម៉ាន កូនស្រី ឡិកស៊ី អាយុ១៥​ឆ្នាំ​និង​កូនប្រុស ឌុនគែន (Duncan) ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់