adverise with khmeread 0

​គិត​តាំងពី ២០០៣ មក​ក្លឹប Premier League មួយណា​ចាយលុយ​ទិញ​កីឡាករ​ច្រើនជាងគេ​នា​អំឡុង​ទីផ្សារ​ដោះ​នា​រដូវរងា​នេះ​?

​ក្រុម​តោ​ខៀវ Chelsea គឺជា​ម៉ូយ​ធំជាងគេ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា ដោយបាន​ចំណាយ​ទឹកប្រាក់​ចំនួន ២១៤​លាន​ផោន​គិត​ចាប់​តាំ​ពី​ឆ្នាំ ២០០៣ ក្រោម​ការគ្រប់គ្រង​រប​ស់​មហាសេដ្ឋី​រុស្ស៊ី Roman Abramovich គឺ​លើស​ក្រុម​ចំណាយលុយ​ច្រើន​លំដាប់​ទី​ពីរ Manchester City ដល់​ទៅជិត ១០០​លាន​ផោន​ឯនោះ​។​

​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ Arsene Wanger គិតថា​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រាល់​អំឡុង​ខែមករា​នេះ​គឺ​មិនមាន​ភាពយុត្តិធម៌​នោះឡើយ​សម្រាប់​រូបគាត់ ហើយ​នោះ​ប្រហែលជា​ផ្នែក​មួយ​ដែល​បាន​ពន្យល់ថា​ហេតុអ្វី​ក្លឹប Arsenal បាន​ចំណាយ​ទឹកប្រាក់​ត្រឹមតែ ៣/៤ នៃ​ការចំណាយ​ទឹកប្រាក់​យ៉ាងច្រើន​របស់​ក្រុម​តោ​ខៀវ​ចាប់តាំងពី​ឆ្នាំ ២០០៣​។​

​ដោយ​ផ្អែកទៅលើ​លទ្ធផល​ជាក់ស្តែង Chelsea បាន​ជះ​ទឹកប្រាក់​ជាច្រើន​ទៅលើ​កីឡាករ​ដែល​កំពុង​ធ្លាក់​ទម្រង់​លេង Fernando Torres ដែល​ផ្ទេរ​ចេញពី​ក្រុម​ហង្ស​ក្រហម Liverpool ជាមួយនឹង​តម្លៃ​ខ្លួន ៥០​លាន​ផោន​ដ៏​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស បន្ទាប់ពី​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានក្លាយ​ទៅជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ទីផ្សារ​ដោះ​រដូវរងា​កាលពី ៥ ឆ្នាំមុន​។​

​វា​ជាស​ញ្ញា​មួយ​ដែល​បានបញ្ជាក់​ប្រាប់ថា​ក្រុម​តោ​ខៀវ​គឺជា​ក្រុម​ដែល​ពូកែ​ចាយលុយ​ឥត​សំចៃ​ដៃ ដោយ​ក្លឹប​អ្នកមាន​មួយ​នេះ​បាន​ឈរ​នៅលើ​លំដាប់​ទីមួយ​ជាមួយនឹង​ទឹកប្រាក់ ២១៤,២​លាន​ផោន តាម​ពីក្រោយ​ដោយ​ក្លឹប​ធំៗ​ដែល​បាន​ចាយលុយ​រាប់រយ​លាន​ដូចជា​ក្រុម​តោ​ខៀវ Manchester City (១៣១,១​លាន​ផោន​) Liverpool (១២០,១​លាន​ផោន​) ហើយ​និង Tottenham Hotspur (១០៥,៧​លាន​ផោន​)​។​

​បន្ទាប់មកទៀត​ក្រុម Manchester United ៨៧,២​លាន​ផោន ហើយ​និង​ក្រុម​ចុងក្រោយ​ដែល​ចំណាយលុយ​ច្រើនជាងគេ​លំដាប់​ទី ៦ នៃ​ក្របខ័ណ្ឌ Barclays Premier League ក្រុម​កាំភ្លើង​ធំ Arsenal ដែល​បាន​ចំណាយ​ត្រឹមតែ ៦៨,៩​លាន​ផោន​តែប៉ុណ្ណោះ​៕​


តារាងរបស់ក្លឹបទាំង២០ក្រុមក្នុងលីកកំពូល Barclays Premier League នាពេលបច្ចុប្បន្នដែលបានចំណាយប្រាក់នៅទីផ្សារដោះដូរកីឡាករខែមករា ដោយគិតចាប់តាំងពី ២០០៣ មក៖

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់