adverise with khmeread 4acb9d08 3de4 4e38 b938 a7c07f19e52a

អតិតចាងហ្វាងផលិកម្មសម្លេងអមតៈ ត្រូវតុលាការហៅសាកសួរ៣បទល្មើស

    ភ្នំពេញ ៖ អតីតចាងហ្វាងផលិកម្មសម្លេងអមតៈ លោក វ៉ា សុម៉ារិទ្ធ កាលពីព្រឹកថ្ងៃទី៣ ធ្នូ ២០១៥ ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធថា"បានប្រព្រឹត្តបទល្មើសរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ បទឆបោក និងបទគំរាមផ្សព្វផ្សាយពត៍មានមិនពិត "។
    ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន លោក វ៉ា សុម៉ារិទ្ធ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលថ្ងៃដដែល ដើម្បីជូនតំណាងអយ្យការធ្វើការសាកសួរ ។
     បន្ទាប់ពីតំណាងអយ្យការធ្វើការសាកសួរចប់នៅល្ងាចថ្ងៃដដែល លោក វ៉ា
សុម៉ារិទ្ធ ត្រូវបានតំណាងអយ្យការផ្ញើទៅសមត្ថកិច្ចវិញទុកសិន ដោយតម្រូវឲ្យនៅព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៥នាំមកសាកសួរបន្តទៀត ។
   បើទោះជាការសាកសួរមិនទាន់ចប់ក្តី មន្ត្រីសាលាដំបូងបានឲ្យដឹងថា ពាក់ព័ន្ធបទល្មើសទាំង៣ខាងលើសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ៊ ដូច្នេះវាសនារបស់លោក វ៉ា សុម៉ារិទ្ធ មិនអាចទៅផ្ទះវិញបានទេ មានតែដេកពន្ធនាគារប៉ុណ្ណោះ ៕

adverise with khmeread

មតិយោបល់