adverise with khmeread 2

មិន​នឹកស្មាន​ឱសថ​នេះ​អាច​ទប់ស្កាត់​ជំងឺ​គាំងបេះដូង បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​!

    ​បន្សំ​រវាង​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​អាច​ព្យាបាល​អាកា​រៈ​និង​ជំងឺ​ជាច្រើន​។ វា​ថែមទាំង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​និង​អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​ទៀតផង​។ បន្សំ​បែប​ធម្មជាតិ​នេះ​ត្រូវបាន​ប្រើ​ធ្វើជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​រាប់ពាន់​ឆ្នាំ​មកហើយ​។

​    ​ពោលគឺ ប្រទេស​អេ​ហ្ស៊ី​ប​ប្រើប្រាស់​វា​ក្នុងការ​ព្យាបាល​របួស ក្រិ​ក​ប្រើ​វា​ដើម្បី​បន្លាយ​អាយុជីវិត និង​ឥណ្ឌា​ប្រើ​វា​ដើម្បី​ថែរក្សា​តុល្យភាព​រាងកាយ​ឱ្យមាន​សុខភាព​ល្អ​។ ប្រជាជន​ប្រទេស​ទាំងនេះ​ដឹង​ពី​គុណប្រយោជន៍​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​។ សូម្បី​ផ្នែក​វេជ្ជសាស្ត្រ​សម័យ​ទំនើប​ក៏​ទទួលស្គាល់​ពី​អត្ថប្រយោជន៍​សុខភាព​របស់​វា​ដែរ​។

​    ​គ្រឿងផ្សំ​បែប​ធម្មជាតិ​ដ៏​សក្តិ​សិទ្ធ​នេះ​អាច​ប្រើ​ក្នុងការ​ព្យាបាល​ជំងឺ​និង​អាកា​រៈសុខ​ភាពជា​ច្រើន​ដូចជា កូ​ឡេ​ស្ទើ​រ៉ូ​ល​ខ្ពស់ និង​ជំងឺ​បេះដូង​, ជំងឺ​រលាក​សន្លាក់​, ដំបៅក្លាយ​ក្នុង​ថង់​ប្រមាត់​, ក៏ដូចជា​ផ្តាសាយ​និង​គ្រុនក្តៅ​។​

​    ​១. កាត់បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​
​    ​អ្នក​អាច​ដោះស្រាយ​បញ្ហា​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ខ្ពស់​តាមរយៈ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ និង​ម្សៅ​យីហ៊ុប ៣ ស្លាបព្រា​កាហ្វេ​ក្នុង​កែវ​ទឹក​ដ៏​ធំ​មួយ​។ កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​របស់​អ្នកនឹង​ថយចុះ ១០% ក្នុង​រយៈពេល ២ ម៉ោង​។ ការ​ទទួលទាន​ទឹកឃ្មុំ​ជាប្រចាំ​អាច​នឹង​ធ្វើឱ្យ​អ្នក​រីក​ត្រគាក​បន្តិច​ម្តងៗ ប៉ុន្តែ​មិនចាំបាច់​ភ័យ​ស្លន់ស្លោរ​នោះទេ​។ នេះ​កើតឡើង​ដោយសារតែ​លាមក​ចាប់ផ្តើម​ហើម មានន័យថា លាមក​ឆាប់ៗ​ខាងមុខ​នឹង​ចាប់ផ្តើម​កម្ចាត់​ចេញពី​រាងកាយ​របស់​អ្នក​។

​    ​២. ព្យាបាល​ជំងឺ​បេះដូង​
​    ​ការ​ទទួលទាន​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ទៀងទាត់​រាល់​ព្រឹក​ដោយ​ស្រោច​វា​បន្តិច​ទៅលើ​បន្ទះ​នំប៉័ង​ជំនួស​ឱ្យ​ការដាក់​ម៉ា​យ៉ា​ណែ​ត ឬ​ដំណាប់​ពីលើ នឹង​ជួយ​អ្នក​បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ក្នុង​ឈាម ហេតុនេះ​ហើយក៏​នឹង​ជួយ​ទប់ស្កាត់​ឱកាស​ក្នុង​ការកើត​ជំងឺ​បេះដូង និង​ជំងឺ​គាំងបេះដូង​ផងដែរ​។

​    ​៣. ប្រឆាំង​ជំងឺ​រលាក​សន្លាក់​
​    ​ជ​ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​ព្យាបាល​បាន​ដោយ​គ្រាន់តែ​ផឹកទឹក​ក្តៅ​ដែល​លាយ​ជាមួយ​ទឹកឃ្មុំ​និង​ម្សៅ​យីហ៊ុប​ប៉ុណ្ណោះ​។ អ្នក​ត្រូវ​ផឹក​វា​ពីរដង​ក្នុង​មួយថ្ងៃ គឺ​នៅពេល​ព្រឹក និង​ល្ងាច​។

​    ​៤. ព្យាបាល​ដំបៅក្លាយ​ក្នុង​ថង់​ប្រមាត់
​    ​បន្សំ​ឱសថ​ធម្មជាតិ​ខាងលើ​ក៏​អាច​ព្យាបាល​ដំបៅក្លាយ​ក្នុង​ថង់​ប្រមាត់​ដែរ ប៉ុន្តែ​ក្នុងករណីនេះ​អ្នក​ត្រូវតែ​ប្តូរ​បរិមាណ​ទឹកឃ្មុំ និង​ម្សៅ​យីហ៊ុប ពោល​ត្រូវដាក់​ម្សៅ​យីហ៊ុប ២ ស្លាបព្រា​កាហ្វេ និង ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ទៅក្នុង​ទឹក​ពុះ​មួយ​កែវ (​តែ​ត្រូវ​ទុកឱ្យ​ត្រជាក់​សិន​)​។​

​    ​៥. បន្ថយ​ផ្តាសាយ​
​    ​ដើម្បី​ព្យាបាល​ផ្តាសាយ ត្រូវ​លាយ​ទឹកឃ្មុំ​មួយ​ស្លា​ព្រា​បាយ និង​ម្សៅ​យីហ៊ុប​កន្លះ​ស្លាបព្រា​កាហ្វេ​។ ផឹក​វា​ទៅនឹង​ជួយ​បន្ថយ​ជំងឺ​ផ្តាសាយ ក្អក​រ៉ាំរ៉ៃ និង​ការ​ទល់លាមក​។​

​    ​៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​អ្នក​ត្រូវ​ទទួលទាន​ឱសថ​ផ្សំ​ធម្មជាតិ​នេះ​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​។ ឱសថ​នេះ​នឹង​ការពារ​រាងកាយ​របស់​អ្នក​ពី​ការឆ្លង​បាក់តេរី និង​វីរុស​ផ្សេងៗ​៕

adverise with khmeread

មតិយោបល់