0

បុរស​ម្នាក់​សុខចិត្តរ​ស់ម្នាក់​ឯង​នៅ​វាល​រហោស្ថាន​២៥​ឆ្នាំ​ហើយ​អ្វីដែល​បង្ហាញ​ក្នុង​រូងភ្នំ​របស់គាត់​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​!

​    ​នៅ​តំបន់​វាល​រហោស្ថាន​នៃ​រដ្ឋ New Mexico ភាគ​ខាងជើង អ្នកនឹង​ស្តាប់ឮ​សំឡេង​បុរស​ម្នាក់​កំពុងធ្វើការ​ងារ​របស់​គាត់​នៅក្រោម​ដី​ក្នុង​រូងភ្នំ​មួយ​។ អ្នកនឹង​ឃើញ​ច្រកចូល​តូច​មួយ​សម្រាប់​ចូលទៅ​រូងភ្នំ ទី​ដែល​លោក​រ៉ា ផូ​ល​ឡេ​ត (Ra Paulette) ចំណាយពេល ២៥ ឆ្នាំ​ជីក​រូង​ថ្មភ្នំ​នៅ​រដ្ឋ New Mexico ឱ្យទៅជា​ស្នាដៃ​សិល្បៈ​ដ៏​អស្ចារ្យ​។ លោក​ចំណាយពេល​រាប់​ឆ្នាំ​ធ្វើ​រឿងនេះ​ជាមួយនឹង​ឆ្កែ​សំណព្វ​មួយ​ក្បាល​របស់លោក​។

​    ​នៅពេល​សួរថា​តើ​លោក​គឺជា​មនុស្ស​ដែល​ញៀន​នឹង​ការជីក​រូងភ្នំ លោក​បាន​ផ្តល់នូវ​ចម្លើយ​ដ៏​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ "​តើ​ក្មេង​ញៀន​នឹង​ការលេង​?" លោក​បាន​បន្តទៀតថា នៅពេល​អ្នក​ចូលចិត្ត​ធ្វើ​អ្វីមួយ អ្នក​នឹងមាន​ទឹកចិត្ត​ចង់​ធ្វើ​វា​គ្រប់ពេលវេលា​។ លោក​ចាត់ទុក​ការងារ​មហា​សម្បើម​រប​ស់លោក​ជា​គម្រោង​បរិស្ថាន​។ គោលដៅ​របស់លោក​គឺ​ជំរុញ​លើកទឹកចិត្ត​មនុស្ស​តាមរបៀប​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​រំភើប​ខ្លាំង​ពេល​ឃើញ​នូវ​អ្វីដែល​លោក​បានធ្វើ​ចំពោះ​រូងភ្នំ​មួយ​នេះ​។

​    ​គេ​អាច​និយាយបានថា​លោក​បាន​បង្កើត​វេទមន្ត​មួយ​នៅក្នុង​រូងភ្នំ ដែល​លោក​បាន​ឆ្លាក់​។ ពេល​ចូលដល់​រូង​ទើប​ដឹងថា​វា​មាន​អារម្មណ៍​អស្ចារ្យ និង​ផាសុកភាព​បែបណា​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺថា លោក​រ៉ា​ពុំបាន​ចាត់ទុក​ខ្លួន​គាត់​ជា​អ្នកសិល្បៈ​ចម្លាក់​អ្វី​នោះទេ ប៉ុន្តែ​គ្រាន់តែ​ចាត់ទុក​ខ្លួន​គាត់​ជា​បុរស​ម្នាក់ ដែល​ចេះ​បញ្ចេញ​នូវ​អារម្មណ៍​អស្ចារ្យ​របស់ខ្លួន​តាមរ​យៈ​វិធី​ដែល​ស្រឡាញ់​អស់ពី​បេះដូង​ប៉ុណ្ណោះ​។

​    ​វីដេអូ​ដែល​អ្នកនឹង​ទស្សនា​ខាងក្រោម​នេះ​នឹង​រ៉ាយរ៉ាប់​អំពី​រឿងរ៉ាវ​សេសសល់​ជាច្រើន​ទៀត និង​ផ្តល់ឱ្យ​អ្នក​នូវ​ការដើរ​ទស្សនា​ផ្ទាល់​ក្នុង​រូងភ្នំ​ដ៏​អស្ចារ្យ​របស់គាត់​ផងដែរ​។ អ្វីដែល​មិនគួរ​ឱ្យ​ជឿ​គឺថា ស្នាដៃ​របស់លោក​ពុំមាន​នរណាម្នាក់​បានដឹង​នោះទេ រហូត​ទាល់តែ​ពេល​អ្នក​ថត​ភាពយន្ត​ម្នាក់​ស្នើសុំ​ធ្វើ​ភាពយន្ត​ឯកសារ​អំពី​លោក​រ៉ា​។ ដោយ​ត្រូវបាន​ហៅថា​ភាពយន្ត​ឯកសារ “Cave Digger” ភាពយន្ត​នេះ​ក៏បាន​ឈ្នះ​ពានរង្វាន់ Academy Award ផងដែរ​! ពេល​បាន​ទស្សនា​វីដេអូ​នេះហើយ ធានាថា​លោកអ្នក​នឹង​មើលឃើញ​ទស្សនៈវិស័យ​ជាច្រើន​ចេញពី​ការប្រឹងប្រែង​របស់លោក រ៉ា ផូ​ល​ឡេ​ត​ជាក់​ជាពុំខាន​៕

 

ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់