adverise with khmeread 0

ប្រជាប្រិយ​របស់ Ronaldinho សូម្បីតែ​អាជ្ញាកណ្តាល​ក៏​ឆ្លៀតពេល​សុំ​ហត្ថលេខា​នៅក្នុង​ពាក់កណ្តាល​ការប្រកួត​ដែរ​!

ទោះបីជា​រយៈពេល​កន្លង​ផុត​ទៅជា​យូរណាស់​មកហើយ​សម្រាប់​ភាព​អស្ចារ្យ​ដ៏​ល្បីល្បាញ​របស់គាត់​នាពេល​កន្ល​មក ក៏ Ronaldinho នៅតែ​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​ជា​កីឡាករ​ល្បីល្បាញ​ម្នាក់​ក្នុងចំណោម​កីឡាករ​ល្បីល្បាញ​ឯ​ទៃទៀត​ដែល​គេ​តែងតែ​ស្រលាញ់ និង​គោរព​មិនអាច​បំភ្លេចបាន​ក្នុង​ពិភព​បាល់ទាត់​។​

​ជាមួយ​ការ​ចងក្រង​ជា​វីដេអូ​នៅលើ​គេហទំព័រ YouTube ដោយ​បណ្តា​អ្នកគាំទ្រ ពួកគេ​ព្យាយាម​បញ្ជាក់​ពី​ក្តី​ស្រលាញ់​របស់​ពួកគេ​ចំពោះ​អតីត​វីរៈបុរស​ក្រុម​អ្នកមាន​បុណ្យ Barcelona រូបនេះ នៅពេលដែល​គាត់​ត្រឡប់​ទៅ​ទឹកដី​កំណើត​របស់ខ្លួន​ហើយ​ពួកគេ​បានចាត់ទុក​គាត់​ដូចជា​ព្រះ​អ​ញ្ជឹ​ង​។​

​ក្នុងអំឡុងពេល​មួយនា​ពេលដែល​គាត់​បានបង្ហាញ​ខ្លួន​ឲ្យ Barcelona de Ecuador ក្នុងជំនួប​ជាមួយ​ក្រុម San Martin សូម្បីតែ​អ​ជ្ញា​កណ្តាល​កាត់សេចក្តី​ការប្រកួត​មួយ​នេះ​ផ្ទាល់​ក៏​មិនអាច​ទប់ចិត្ត​មិន​ឲ្យ​ហាមាត់​សាកសួរ​វីរៈបុរស​ខ្លួន​ដើម្បី​សុំ​ហត្ថលេខា​របស់គាត់​ដែរ​។​

​កីឡាករ​ឆ្នើម​របស់​ពិភពលោក​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​នឹងមិន​ចូលនិវត្តន៍​នោះឡើយ ហើយ​គាត់​ក៏បាន​កំពុង​នឹង​ស្វែងរក​ក្លឹប​ថ្មី​បន្ទាប់ពី​ការប្រកួត​នៅ​រាត្រី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​ផងដែរ​។​

Ronaldinho បានបញ្ជាក់​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន FourFourTwo ថា "​ខ្ញុំ​នឹងមិន​ទាន់​ចូលនិវត្តន៍​ទេ ខ្ញុំ​នៅ​ចង់​លេង​បន្តិចទៀត​។ វា​ជា​ការល្អ​ដែល​ទទួលបាន​សេចក្តីស្រឡាញ់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ អ​ញ្ជឹ​ង​ហើយ​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​"៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់