adverise with khmeread Windows 10 lowest price

Windows 10 ក្លាយជា​ប្រព័ន្ធ​ដែល​គេ​និយម​ប្រើ​បំផុត​លំដាប់​លេខ​២​ក្រោយ​បង្ហាញខ្លួន​ទើបបាន​៦​ខែ​

​    ​បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​លើ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ Windows 10 ឥឡូវ​ក្រុមហ៊ុន Microsoft បានឱ្យ​អ្នកប្រើប្រាស់​ដំឡើង​ប្រព័ន្ធ​នេះ​ទៅលើ​កុំព្យូទ័រ​រាប់លាន​គ្រឿង​ហើយ​។ យោងទៅលើ​ទិន្នន័យ​ចុងក្រោយ ប្រព័ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​មួយ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​ទី​២​នៃ​ប្រព័ន្ធ​ដំណើរការ​លើ​កុំព្យូទ័រ​ដែល​ប្រើ​ច្រើនជាងគេ​លើ​ពិភពលោក​។ ភាពល្បីល្បាញ​នេះ​គឺ​ដោយសារ​លទ្ធផល​នៃ​យុទ្ធសាស្ត្រ prmote ដាក់ឱ្យ​ប្រើប្រាស់​ដោយ​ទទេរៗ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​ងាក​មករក Microsoft វិញ​។​
​    ​
​    ​Microsoft បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ចុងក្រោយ​របស់ខ្លួន Windows 10 ទើបតែ​បាន​ប្រាំ​មួយខែ​តែ​ប៉​ណ្ណោះ​។ ហើយក៏​សូម​សាទរ​ផងដែរ​ចំពោះ Redmond ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ ខណៈ Microsoft ឲ្យ​ដំឡើង​ពី Windows 7 និង 8.1 ទៅ Windows 10 ដោយ​ឥតគិតថ្លៃ​។ តាម​របាយការណ៍​បញ្ជា​ក់ថា​មាន​កុំព្យូទ័រ​ជាង​២០០​លាន​គ្រឿង​កំពុងដំណើរការ Windows 10​។​

​    ​បើ​យោងទៅលើ​ទិន្នន័យ​ជាក់ស្ដែង​ផ្ដល់​ឲ្យ StatCounter មាន​អ្នក​ដែល​ដំឡើង Windows 10 ផ្ទាល់​តែម្ដង​ចំនួន ១២,៤៦​ភាគរយ ចំណែក​ការដំឡើង​ពី Windows 8.1 មាន​១០,៣៣​ភាគរយ ខណៈ​ការដំឡើង​ពី Windows 7 ទៅ Windows 10 មាន​ច្រើនជាងគេ​គឺ ៤៣,៧៦​ភាគរយ​៕

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់