adverise with khmeread 1

​ក្រុម​អ្នកគាំទ្រ Liverpool និយាយថា Benteke អាច​ចាប់​ដៃគូ​ជាមួយ Balotelli បន្ទាប់ពី​ការប្រកួត​យប់មិញ​

ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊ែ​ល​ហ្សិ​ក​កីឡាករ Christian Benteke កំពុង​ជួប​ការលំបាក​នៅ​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត​អំឡុង​ការប្រកួត FA Cup ជាមួយ​ក្រុម West Ham កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែល​បានបញ្ចប់​ដោយ​លទ្ធផល​សូន្យ​ស្មើ​។​

​ខណៈដែល​គ្រូបង្វឹក​លោក Jurgen Klopp បានដាក់​ជម្រើស​មធ្យម ១១ នាក់​លេង​ជាមួយ​ក្រុម​កំពុង​ឡើង​ជើង West Ham បាន​យ៉ាង​ល្អ​នោះ ប្រិយមិត្ត​ជាច្រើន​មិនមាន​ការភ្ញាក់ផ្អើល​ឡើយ​ជាមួយនឹង​ការលេង​របស់​កំពូល​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​បាញ់​ចំ​តែ​សត្វ​ចាប Benteke ដោយសារ​កីឡាករ​រូបនេះ​បាន​ខកខាន​ឱកាស​មាស​ដ៏​សំខាន់​ពីរលើក​នៅ​ចុង​តង់​ទី​ពីរ​កាលពី​យប់មិញ​។​

​រូបគេ​ក៏​ក្លាយជា​គោលដៅ​ចម្បង​សម្រាប់​បាញ់​នៅលើ​បណ្តាញ​សង្គម Twitter ជាមួយនឹង​អ្នកគាំទ្រ​មួយចំនួន​ក៏​ជ្រុល​ហួស​បន្តិច​ទៅ ដោយ​ពួកគេ​រំពឹង Balotelli នឹងធ្វើ​បាន​ល្អជា​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៊េ​ល​ហ្សិ​ក​នេះ​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់