adverise with khmeread 1

សង្ឃ​ថៃ​ដែល​បៀតបៀន​ផ្លូវភេទ​ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​ហើយ​

​    ​អនុ​ចៅអធិការ​វត្ត​រត់គេចខ្លួន​មួយអង្គ​ដែល​គេ​ឃើញ​ក្នុង​ឃ្លី​ប​វីដេអូ​សិច​បៀតបៀន​លើ​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​រង​ការចោទប្រកាន់​ហើយ​។​

​    ​ប្រា រុត (Phra Ruth) អាយុ ៣៥ ឆ្នាំ អនុ​ចៅអធិការ​វត្ត​សាមៈ​កា​ធម្ម​ត្រូវបាន​ចាប់ខ្លួន​នៅ​វត្ត​មួយ​ក្នុងស្រុក​ណា​មួន ក្បែរ​ខេត្ត​ណាន​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​គេចខ្លួន​ពី​ការដាក់ទោស​នៅ​វត្ត​របស់ខ្លួន​ក្នុង​តំបន់​បាន​សា ស្រុក​ឆែ​ហំ ខេត្ត​ឡាំ​ប៉ាង​។ 

​    ​ប៉ូលិស​បាន​នាំខ្លួន​សង្ឃ​កំហូច​អង្គ​នេះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រុក​ឆែ​ហំ​ដើម្បីឱ្យ​សង្ឃ​ជាន់ខ្ពស់​មួយអង្គ​ផ្សឹក​មុនពេល​ដាក់​ការចោទប្រកាន់​លើ​រូបគេ​ពីបទ​បៀ​ន​បៀ​ន​ផ្លូវភេទ​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ​ម្នាក់​។ 

​    ​ប៉ូលិស​បាន​និយាយថា សង្ឃ​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា ណារិន អង្គ​នេះ បាន​សារភាព​ចំពោះ​រាល់​ការចោទប្រកាន់​ទាំងអស់​។  

​    ​មុននេះ អ្នកស្រុក​បានឃើញ​វីដេអូ​ឃ្លី​ប​មួយ ដែល​គេ​មើលឃើញ​ពេញ​អន​ឡាញ បង្ហាញ​បុរស​ក្បាល​ត្រងោល​កំពុង​បៀតបៀន​ក្មេងប្រុស​ក្នុងភូមិ​របស់ខ្លួន​។ បុរស​ម្នាក់​នោះ​មាន​រូបសាក់​តុក្កតា Doraemon នៅ​ខ្នង​ខាងស្តាំ​របស់ខ្លួន ជាហេតុ​ងាយស្រួល​ឱ្យគេ​ឆាប់​ស្គាល់​អត្តសញ្ញាណ​បំផុត​។ 

​    ​អ្នកស្រុក​ជាង ២០០ នាក់​បាន​លើកយក​ករណីនេះ​ទៅប្តឹង​ដល់​សង្ឃ​ជាន់ខ្ពស់​នៅ​ស្រុក​ឆែ​ហំ ហើយ​គណៈ​ប្រឹក្សា​ភិ​បាល​សង្ឃ​មួយ​ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។ 

​    ​ប៉ូលិស​បាន​និយាយថា ទីបំផុត​សង្ឃ​អង្គ​នេះ​បាន​សារភាពថា ខ្លួន​ពិតជា​បុរស​ម្នាក់​នៅក្នុង​វីដេអូ​នោះ​ពិតមែន​។ សង្ឃ​អស់លក្ខណ៍​រូបនេះ​បាន​ប្រាប់​ប៉ូលិស​ថា​បានគេច​ខ្លួន​ទៅ​ស​ង្ខំ​ក្នុង​ខេត្ត​ណាន និង​រក្សា​អត្តសញ្ញាណ​ជា​ព្រះសង្ឃ​ដើម្បី​គេច​ពី​ការដាក់ទោស​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់