adverise with khmeread 1

Chelsea ត្រៀម ៦០ លាន​ផោន​សម្រាប់ Griezmann ដើម្បី​ជំនួស Hazard

​ក្រុម​តោ​ខៀវ Chelsea នឹងធ្វើ​ការផ្ទេរ​កីឡាករ Antoine Griezmann ក្នុងតម្លៃ ៦០ លាន​ផោន នៅ​រដូវក្តៅ​ខាងមុខនេះ ប្រសិនបើ​ខ្សែបម្រើ​ប្រយុទ្ធ Eden Hazard ចូលរួម​ជាមួយ​ក្រុម Real Madrid ឬក៏ Paris Saint-Germain នាពេលខាងមុខ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ ២៤ ឆ្នាំ ដែល​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្រុម Atletico Madrid នាពីរ​រដូវ​កាល​ចុងក្រោយ​នេះ និង​ជា​កីឡាករ​ប្រយុទ្ធ​មួយរូប​ដែលមាន​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​ចង់បាន ត្រូវបាន​ក្រុម​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​មិន​ដាក់លក់ បន្ទាប់ពី​ទទួលបាន​ការហាមឃាត់​ពី FIFA មិន​ឲ្យ​ទិញ​កីឡាករ​នៅ​ពីរ​រដូវ​ខាងមុខ​។​

​ប៉ុន្តែ​ឥឡូវ​បម្រាម​នោះ​ត្រូវបាន​ពន្យារ​សម្រាប់​រដូវ​ក្តៅ​នេះ​ខណៈដែល​បណ្តឹងឧទ្ធរណ៍​ត្រូវបាន​ដឹងឮ មានន័យថា Griezmann ដែលមាន​តម្លៃ​ខ្លួន ៦០ លាន​ផោន​និង​ជា​កីឡាករ​ថ្លៃ​ជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប អាច​នឹង​អនុញ្ញាត​ឲ្យ​ចាកចេញ ដោយសារតែ​ទឹកប្រាក់​ច្រើន​ក្រាស់ក្រែល​គួរសម​។​

​ក្រុម​អ្នកមាន Paris Saint-Germain ក៏​ចង់បាន​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​មក​ទឹកដី​កំណើត​វិញ​ដែរ និង​ក្លឹប​នេះ​ក៏​ត្រៀម​ធ្វើ​ឲ្យ Griezmann ក្លាយជា​កីឡាករ​សំខាន់​ក្នុង​ក្រុម ជាមួយនឹង​កុងត្រា​របស់​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovich នឹង​មកដល់​ទីបញ្ចប់​នៅ​ចុងរដូវ​កាល​នេះ​។​

​ជាមួយនឹង​ក្រុម Real Madrid និង PSG កំពុង​តាមដាន​អនាគត​របស់ Hazard នោះ កីឡាករ Griezmann ដែល​អាច​លេង​ក្នុងតួនាទី​ស្លាប​និង​កណ្តាល​ក៏បាន​នោះ អាច​នឹង​ក្លាយជា​អ្នក​ជំនួស​ដ៏​សក្តិសម​នៅពេលដែល Hazard អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ក្លឹប​។​

Hazard បាន​ស៊ូទ្រាំ​រដូវ​កាល​ដ៏​វេទនា​ជាមួយ Chelsea ចាប់តាំងពី​រូបគេ​បានឈ្នះ​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ក្នុង​រដូវ​កាល ២០១៤/១៥ ហើយ​រូបគេ​ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​នៅក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​លោក Mourinho បើទោះជា​នៅ​ទីសាធារណៈ​កីឡាករ​រូបនេះ​បាន​បដិសេធ​ចំពោះ​រឿងនេះ​ក៏ដោយ​។ ក្រុម​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​ហៅ​កីឡាករ​រូបនេះ​ថា​មិន​ស្មោះត្រង់ ដោយសារ​បរាជ័យ​ក្នុង​ការលេង​របស់ខ្លួន​ក្រោម​ការបង្គាប់​របស់លោក Mourinho៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់