adverise with khmeread Mp4 x

អនាគត​រថយន្ត​ប្រណាំង MP4-X អាច​បញ្ជា​ដោយ​ប្រើ​ខួរក្បាល និង​អាច​ប្រែកាយ​មក​សភាព​ដើម​វិញ​ភ្លាម​ពេល​ជួប​គ្រោះថ្នាក់​

​ក្រុម​ប្រណាំង​រថយន្ត​ហ្វូ​ម៉ូ​ឡា​វ័ន (F1) ដ៏​ធំ​របស់​អង់គ្លេស​ឈ្មោះថា McLaren បាន​បញ្ចេញ​នូវ​គំរូ​រថយន្ត​ប្រណាំង F1 របស់ខ្លួន​សម្រាប់​អនាគតខាងមុខ ដែលមាន​ម៉ូ​ដែល​ឈ្មោះថា MP4-X ដោយ​វា​អាច​បញ្ជា​បាន​ដោយ​ខួរក្បាល​របស់​អ្នកបើកបរ​ផ្ទាល់​តែម្តង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​ពេល​ជួប​គ្រោះថ្នាក់ រូបរាង និង​កន្លែង​អង្គុយ​បើកបរ​ដែលមាន​រាង​ដូច​នៅក្នុង​យន្តហោះ​ចម្បាំង​នោះ នឹង​ប្រែ​មក​រូបរាង​ដើម​វិញ​ដោយ​ស្វ័យប្រវត្តិ​។ 

​ទោះបី​រដូវ​កាល​ប្រណាំង​រថយន្ត​ជិត​មកដល់​ហើយ​ក្តី ក៏​ក្រុម​ប្រណាំង​រថយន្ត​យក្ស​របស់​អង់គ្លេស​មួយ​នេះ​នៅតែ​អាច​ឆ្លៀត​រិះរក​គំនិត​បង្កើត​អនាគត​រថយន្ត ដែល​គេ​មិន​នឹកស្មាន​ដល់​មួយគ្រឿង​នេះ ហើយ​នៅពេលដែល​វា​លេចចេញ​ជា​រូបរាង​ឡើង​មែន​នោះ បច្ចេកវិជ្ជា​នេះ​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​វិស័យ​ប្រណាំង​រថយន្ត​។ 

នៅក្នុងកន្លែងបើកបររបស់រថយន្តនេះគឺត្រូវបានរចនាឡើងប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ដែលគេធ្វើឡើងបង្ការពេលជួបគ្រោះថ្នាក់ ដូច្នេះអ្នកបើកបរនឹងមិនបារម្ភអំពីអាយុជីវិតនោះទេ។ 

ដោយសារតែវាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជំហានដំបូងនៅឡើយ ដូច្នេះរថយន្ត MP4-X នេះប្រហែលជាមិនអាចលេចរូបរាងឡើងឆាប់ៗខាងមុខនេះឡើយ៕ 

ប្រភព៖ ដេលីមែល

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់