adverise with khmeread 1

ស្ត្រី​មាន​ផ្ទៃពោះ​ជាង ២.០០០ នាក់​កើត​ជំងឺ​ហ្ស៊ី​កា​នៅ​កូ​ឡុំ​ប៊ី​

​    ​ប្រទេស​កូ​ឡុំ​ប៊ី​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ស្ត្រី​មាន​ផ្ទៃពោះ​ជាង ២.០០០ នាក់​ក្នុងប្រទេស​តំបន់​អាមេរិក​ឡាទីន​មួយ​នេះ​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា ដែល​គេ​សង្ស័យថា​នឹង​អាច​បំផ្លាញ​ខួរ​ក្នុង​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ 

​    ​វិទ្យាស្ថាន​សុខភាព​ជាតិ​បាន​រាយការណ៍​ថា កូ​ឡុំ​ប៊ី​ឥឡូវ​មាន​ករណី​ឆ្លង​ជំងឺ​ហ្ស៊ី​កា​ចំនួន ២០.២៩៧ នាក់​ហើយ ក្នុងនោះ​មាន​ស្ត្រី​ពោះធំ ២.១១៦ នាក់​។ 

​    ​ចំនួន​អ្នក​ឆ្លង​ចុងក្រោយ​ដែល​រាយការណ៍​ក្នុង​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​របស់​វិទ្យាស្ថាន​បានធ្វើឱ្យ​កូ​ឡុំ​ប៊ី​ក្លាយជា​ប្រទេស​ធំ​បំផុត​ទី​ពីរ​ដែល​ឆ្លង​ជំងឺ​នេះ​នៅក្នុង​តំបន់​បន្ទាប់ពី​ប្រទេស​ប្រេ​ស៊ី​ល​។ 

​    ​ទោះបី​រោគសញ្ញា​មេរោគ​នេះ​មាន​លក្ខណៈ​ស្រាល ប៉ុន្តែ​គេ​ជឿថា​វា​ជាប់ទាក់ទង​នឹង​ការកើនឡើង​ករណី Microcephaly ជា​ស្ថានភាព​ជំងឺ​ដ៏​បំផ្លិចបំផ្លាញ​មួយ​បង្ក​ឱ្យ​ទារក​ខូច​ខួរក្បាល និង​មាន​ក្បាល​តូច​ខុសពី​ធម្មតា​៕  

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

អ្នកនឹងចូលចិត្ត

មតិយោបល់