adverise with khmeread  dsc0211 100620140 large

ការលក់ទូរស័ព្ទ Lumia បន្តដាំក្បាលចុះស្ទើរមិនគួរឱ្យជឿ

​    ​ក្រុមហ៊ុន Microsoft បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Lumia របស់ខ្លួន​លក់បាន​តែ​ពាក់កណ្ដាល​តែប៉ុណ្ណោះ​នៅ​ឆ្នាំមុន និង​និន្នាការ​មួយ​នេះ​នឹង​នៅតែ​បន្ត ហើយ​ជោគវាសនា​ទូរស័ព្ទ​មួយ​នេះ​អាច​នឹងត្រូវ​បញ្ចប់​។​

​    ​ប្រាក់ចំណូល​ប្រចាំត្រីមាស ក្រុមហ៊ុន Microsoft បាន​និយាយថា​ទូរស័ព្ទដៃ Lumia លក់បាន​ក្នុង​ចំនួន ៤,៥ លាន​គ្រឿង អំឡុង​ត្រីមាស​ទី​៤ បើ​គិត​ទៅ​ធ្លាក់​ការលក់​៥៧​ភាគរយ​បើ​ប្រៀប​ទៅនឹង​ឆ្នាំមុន​ដែល​លក់បាន​ចំនួន ១០,៥ លាន​គ្រឿង​។ បើ​ធៀប​ប្រាក់ចំណូល​គឺ​ធ្លាក់ចុះ ៥៣​ភាគរយ ស្មើនឹង​១,២ ពាន់​លាន​ដុល្លារ​។ អ្វីដែល​រឹតតែ​អាក្រក់​បំផុត​នោះ​គឺថា ប្រធាន​ហិរញ្ញវត្ថុ លោក Amy Hood បាន​ប្រាប់ថា ក្រុមអ្នកវិភាគ​ថា​លោក​រំពឹង​ចំណូល​ពី​ការលក់​ទូរស័ព្ទដៃ​អាច​នឹង​ធ្លាក់​បន្តទៅទៀត​នៅ​ត្រីមាស​បន្តបន្ទាប់​ទៀត​។​

​    ​នេះ​មានន័យថា​នៅ​ចុងខែ​មិនា អាជីវកម្ម​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន Microsoft នឹងមាន​តម្លៃ​ប្រហែល ៦៣៦​លាន​ដុល្លារ​តែប៉ុណ្ណោះ​នៃ​ប្រាក់ចំណូល​។​

​    ​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Microsoft បាន​ចំណាយ​ប្រាក់ ៧,២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ទិញ​ក្រុមហ៊ុន Nokia ឲ្យ​ដំណើរការ​ឡើងវិញ​។ ប៉ុន្ដែ​ចំណូល​រកបាន​តែ ១០២​លាន ក្នុងការ​វិនិយោគ​រយៈ​ពេល​ខ្លី ហើយ​សូម្បីតែ​តម្លៃ​ក្រុមហ៊ុន​មួយ​នេះ​ក៏​ធ្លាក់​នៅសល់ ៧ ពាន់​លាន​ដុល្លារ​ដែរ​។ Microsoft ត្រូវបាន​គេ​មើលឃើញថា ផលិត​នូវ​ស្មា​ត​ហ្វូ​ន​យឺត​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​។​

​    ​ទោះជា​យ៉ាងណា​ក៏​អបអរសាទ​ទរ​ផងដែរ ដែល​ក្រុមហ៊ុន​ទទួល​ចំណូល ១៥​ភាគរយ ស្មើនឹង​ចំនួន​ទឹកប្រាក់ ២៣,៨ ពាន់​លាន​ពី​ការលក់​នូវ Surface Pro 4 និង Surface Book របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ ភីស៊ីវិល

អ្នកនឹងចូលចិត្ត

មតិយោបល់