adverise with khmeread 1

Rooney ទទូច​ឲ្យ​មិត្ត​រួម​ក្រុម​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​របស់ខ្លួន​និង​ប្រិយមិត្ត​មិនគួរ​បន្ទោ​សលោក Van Gaal ទេ​

​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា វា​មិន​យុត្តិធម៌​ទេ​ដែល​បន្ទោ​សលោក Louis van Gaal រាល់​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​រដូវ​កាល​នេះ​។​

​កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ទទួលស្គាល់ថា កីឡាករ​ក្នុង​ក្រុម​ជា​តួអង្គ​អាក្រក់​ពិតៗ​ដែល​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ការធ្លាក់ចុះ​របស់​ក្រុម មិនមែន​គ្រូបង្វឹក​នោះទេ​។​

​លោក Van Gaal នឹងមិន​ចុះចេញ​ពី​តំណែង​ឡើយ ប៉ុន្តែ​លោក​ទទួលស្គាល់ថា​ការមិន​ពេញចិត្ត​ពី​សំណាក់​អ្នកគាំទ្រ​នៅតែ​ងាក​ទៅ​បន្ទោ​សលោក បន្ទាប់ពី​ពួក​អ្នកគាំទ្រ​បាន​ស្រែក​គំហក​ខ្លាំងៗ​ដាក់​គាត់​កាលពី​សប្តាហ៍​មុន​។​

​ជ័យជម្នះ​ទៅលើ​ក្រុម Derby County កាលពី​ថ្ងៃ​សុក្រ គ្រាន់តែ​ជួយ​បន្ថយ​សម្ពាធ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ដល់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ដែល​បាន​ដឹកនាំ​ក្រុម​ទទួលបាន​ពិន្ទុ​តិច​បំផុត​ក្នុងដំណាក់កាល​នេះ​ក្នុង​ក្របខ័ណ្ឌ Premier League និង​បាន​ទទួលរង​ពាក្យ​និន្ទា​ផងដែរ​ចំពោះ​វិធី​លេង​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​របស់​គ្រូបង្វឹក​រូបនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ ក៏ Rooney ចង់​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទទួលខុសត្រូវ​ចំពោះ​ការចាកចេញ​ពី​ក្របខ័ណ្ឌ Champions League កាលពីពេល​ថ្មីៗ​នេះ និង​ផល​លំបាក​នៃ​ការចូលរួម​ក្នុង​ក្របខ័ណ្ឌ​នេះ​ម្តងទៀត​នៅ​រដូវ​កាល​ក្រោយ​។​

​ប្រធាន​ក្រុម​រូបនេះ​បាន​និយាយថា "​វា​មិន​យុត្តិធម៌​ទេ​ដែល​បន្ទោស​តែ​គ្រូបង្វឹក​នោះ​។ យើង​ទេ​ដែល​ស្ថិតនៅលើ​ទីលាន អ​ញ្ជឹ​ង​ហើយ​កីឡាករ​ត្រូវតែ​ទទួលខុសត្រូវ​សម្រាប់​ការលេង​និង​លទ្ធផល​ដែល​ទទួលបាន​។ យើង​ត្រូវតែ​ងើបឈរ​និង​ទទួល​ការរិះគន់​នៅពេលដែល​វា​ស្ថិតនៅ​ទីនោះ​។ ពិតណាស់ យើង​ពិតជា​ចង់​ឈ្នះ​! យើង​តែងតែ​ចង់​ឈ្នះ ហើយ​យើង​កំពុង​ព្យាយាម​ហើយ​។ បើទោះជា​អ្នកផ្តល់​លទ្ធភាព ១០០% ក៏ដោយ ក៏​លទ្ធផល​មិន​ដូច​បំណង​ទាំងអស់​នោះដែរ​"​។​

​លោក​ក៏បាន​បន្តទៀតថា "​គ្រូបង្វឹក​បាន​ផ្តល់នូវ​សេរីភាព​ដល់​ពួកយើង​ដើម្បី​លេង ហើយ​ខ្ញុំ​គិតថា​អ្នក​អាច​ឃើញ​ភាពខុសគ្នា​ក្នុង​ក្រុម​ហើយ​។ អ្នក​អាច​ឃើញ​យើង​រីករាយ​នឹង​ការលេង រក​គ្រាប់​បាល់​ល្អៗ ហើយក៏​សក្តិសម​នឹង​ទទួល​ជ័យជម្នះ ដូច្នេះហើយ​ខ្ញុំ​សង្ឃឹមថា យើង​អាចធ្វើ​បែបនេះ​ទៀត​នៅក្នុង​ការប្រកួត​ជាមួយ Stoke នៅ​ថ្ងៃ​អង្គារ​នេះ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់