សារព័ត៌មាន​អង់គ្លេស​អះអាងថា ពួក Hacker កូរ៉េខាងជើង​ប្លន់​បាន​ផែនការ​សម្ងាត់​អាមេរិក​

    ​យោងតាម​វេ​ប​សាយ​ព័ត៌មាន​អង់គ្លេស Dailystar ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​បានឱ្យ​ដង​ថា លោក គីម​ជុង​អ៊ុន ប្រហែល​បានឃើញ​យុទ្ធសាស្ត្រ​ត្រៀម​សម្រាប់​សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​កូរ៉េខាងជើង បន្ទាប់ពី​ក្រុម Hacker បាន​លួច​មើល​ឯកសារ​សម្ងាត់​បំផុត​របស់​អាមេរិក​។​

​    ​ក្រុម Hacker របស់​កូរ៉េខាងជើង​ត្រូវគេ​ជឿថា បាន​លួច​ចូល​មើល​ផែនការមេ​ដ៏​សម្ងាត់​បំផុត មាន​ឈ្មោះថា "OPLAN 5027" នៅក្នុង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​មួយ​។​

​    ​ផែនការ OPLAN 5027 គឺជា​គម្រោងការ​រួមគ្នា​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ប្រសិនបើ​សង្គ្រាម​ជាមួយ​កូរ៉េ​កុម្មុយនីស្ត​ផ្ទុះឡើង​។​

​    ​ផែនការ​នេះ​មាន​រួមបញ្ចូល​គម្រោង​ដាក់ពង្រាយ​ទ័ព គោលដៅ​វាយប្រហារ​សំខាន់​មកលើ​កូរ៉េខាងជើង យុទ្ធសាស្ត្រ​និង​ការគ្រប់គ្រង​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងជើង​។​

​    ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ដើម្បី​ត្រៀម​ឈ្លានពាន​កូរ៉េខាងជើង​ក្នុង​ស្ថានការណ៍​ណាមួយ​ដែល​អាចទៅរួច​។​

​    ​ប៉ុន្តែ​សមយុទ្ធ​នោះ​អាច​គ្មាន​បានការ ប្រសិនបើ​គម្រោង​សមរភូមិ​ត្រូវតែ​បោះបង់ចោល​នោះ​។​

​    ​ប្រភព​យោធា​កូរ៉េខាងត្បូង​បាន​ទទួលស្គាល់ថា ពួកឧក្រិដ្ឋជន​អន​ឡាញរ​បស់​កូរ៉េខាងជើង​បាន​លួច​ចូល​មើល​ផ្នែក​ខ្លះ​ក្នុង​ផែនការ​នេះ​កាលពី​ខែកញ្ញា​។​

​    ​ការរំលោភ​សន្តិសុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ ដែល​បាន​កើតឡើង​ស្របពេល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​ជំរុញ​អាមេរិក​ទៅ​កៀក​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង ប្រហែល​មានន័យថា ផែនការមេ​ត្រូវបាន​គិត​គូ​ឡើងវិញ​ទាំងស្រុង​។​

​    ​កូរ៉េខាងត្បូង​ក៏បាន​ទទួលស្គាល់​ទៀតថា ព័ត៌មាន​យោធា​មួយចំនួន​ដោយ​រួមបញ្ចូល​ព័ត៌មាន​រសើប​ក៏ត្រូវ​បាន​លួច​នៅក្នុង​ការវាយប្រហារ​នេះដែរ​។​

​    ​ប៉ុន្តែ​ប្រភព​រដ្ឋាភិបាល​បានទទួល​ស្គាល់​ជា​លក្ខណៈ​ឯកជន​ថា យ៉ាងហោចណាស់​ផ្នែក​ខ្លះ​នៃ​ផែនការ OPLAN 5027 ស្ថិតក្នុង​ឯកសារ​ដែល​ត្រូវបាន​លួច​។​

​    ​ប្រភព​យោធា​មួយ​បាន​និយាយថា ក្រុមមន្ត្រី​បាន​ពិភាក្សា​ថា​តើ​ផែនការ​សមរភូមិ​ត្រូវតែ​ត្រួតពិនិត្យ​ទាំងស្រុង​ឡើងវិញ​ឬ​យ៉ាងណា​។​

​    ​OPLAN 5027 ដំបូង​ឡើយ​ត្រូវបាន​គូសវាស​ក្នុង​ឆ្នាំ ១៩៧៨ គឺ​នៅពេល​បញ្ជាការ​កងទ័ព​កូរ៉េខាងត្បូង​និង​អាមេរិក​រួមគ្នា​ត្រូវបាន​បង្កើតឡើង​។ ផែនការ​នេះ​ត្រូវបាន​វិវឌ្ឍន៍​ឱ្យ​ថ្មី​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​ចាប់តាំងពី​ឆ្នាំ ១៩៩៤៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត