ព្រះពុទ្ធធ្លាប់ត្រូវបុរសក្រេវក្រោធម្នាក់ប្រមាថមាក់ងាយ! ពុទ្ធដីកាប៉ុន្មានឃ្លាសោះអាចរំងាប់អារម្មណ៍ខឹងរបស់បុរសកាចសាហាវបាន

    ​ប្រសិនបើ​លោកអ្នក​ឆាប់​ខឹង សាច់រឿង​ខាងក្រោម​នេះ​អាច​ផ្លាស់ប្តូរ​អារម្មណ៍​របស់​លោកអ្នក​បាន​...​។​

​    ​ថ្ងៃមួយ​ព្រះពុទ្ធ​បាន​និមន្ត​ឆ្លងកាត់​ភូមិ​មួយ​។ ហើយ​រំ​ពេញ​នោះ​ស្រាប់តែ បុរស​ក្រេវក្រោធ​ឈ្លើយ​កោងកាច​ម្នាក់​លេចមុខ​ឡើង ហើយ​ជេរប្រមាថ​ព្រះពុទ្ធ​មិន​សំចៃមាត់​ឡើយ​។ 

​    ​បុរស​ឈ្លើយ​នោះបាន​ស្រែក​ទាំង​កំហឹង​ថា "​លោក​ឯង​គ្មាន​សិទ្ធិមក​ប្រដៅ​អ្នកដទៃ​ទេ​។ អ្នកឯង​ជាម​នុស្ស​ឆ្កួត ជា​មនុស្ស​ក្លែងក្លាយ​"​។  

​    ​ព្រះពុទ្ធ​មិនបាន​អន់ចិត្ត​ដោយ​សម្តី​ប្រមាថ​ទាំង​នោះទេ​។ ផ្ទុយ​មកវិញ ព្រះពុទ្ធ​បាន​សួរ​ទៅ​បុរស​វ័យក្មេង​នោះ​យ៉ាង​ដូច្នេះ "​ប្រាប់​អាត្មា​មក​មើល៎ តើ​ញោមប្រុស​បាន​ទិញ​អំណោយ​ជូន​នរណាម្នាក់​ឬទេ ហើយ​បើ​គេ​មិន​ទទួលយក​អំណោយ​មួយ​នោះទេ អ៊ីចឹង​អំណោយ​នោះ​នឹងត្រូវ​ធ្លាក់​ក្នុង​ដៃ​នរណា​វិញ​?" ។​

​    ​បុរស​នោះ​ភ្ញាក់ផ្អើល ពេល​ត្រូវបាន​សួរ​សំណួរ​ចម្លែក​បែបនេះ ហើយក៏​ឆ្លើយតប​វិញ​ថា "​អំ​ណាយ​នោះ​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ខ្ញុំ​វិញ​ហើយ ព្រោះ​ខ្ញុំ​ជា​អ្នកទិញ​វា​"​។ 

​    ​ព្រះពុទ្ធ ទ្រង់​ញញឹម ហើយ​មាន​ពុទ្ធដីកា​វិញ​ថា "​ត្រឹមត្រូវ​ហើយ វា​គឺ​ដូចគ្នា​ទៅនឹង​កំហឹង​របស់​ញោមប្រុស​អ៊ីចឹង​។ ប្រសិនបើ​ញោមប្រុស​ខឹង​ជាមួយ​អាត្មា ហើយ​អាត្មា​មិន​ខឹង​នឹង​ញោមប្រុស អ៊ីចឹង​កំហឹង​នោះ​នឹង​ធ្លាក់​ទៅលើ​ញោម​វិញ​។ ប្រសិនបើ​ញោម​ចង់​កុំឱ្យ​ខ្លួនឯង​ឈឺចាប់ ញោម​ត្រូវតែ​លះបង់​កំហឹង និង​ជ្រើស​យកក្តី​ស្រឡាញ់​ជំនួស​វិញ​។ ពេល​ញោមប្រុស​ស្អប់​គេ ញោម​ខ្លួនឯង​នឹងមិន​រីករាយ​ទេ​។ ប៉ុន្តែ​នៅពេល​ញោមប្រុស​ស្រឡាញ់​អ្នកដទៃ គ្រប់គ្នា​នឹង​រីករាយ​ជាមួយគ្នា​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...