Untitled 1

ឃាត់​ស្ត្រី​បម្រើការ​នៅក្នុង​ខារ៉ាអូខេ​យក​កាំបិត​ចាក់​បុរស​ម្នាក់​របួស​

     កំពង់ធំ ៖ ស្ត្រី​បម្រើ​ស្រា​បៀរ​ក្នុង​ខារ៉ាអូខេ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងសែន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​នៅក្នុង​បន្ទប់​ជួល​របស់ឈ្មោះ​គឹម ស៊ន​ភេទ​ស្រី​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពី​មានទំនាស់​ពី​រឿង​ប្រច័ណ្ឌ​ហើយ​យក​កាំបិត​ចាក់ទៅលើ​បុរស​ម្នាក់​ឲ្យ​របួស ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​មាំ​ង អៀង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​ភូមិ​ត្រពាំង​ក្លុង ឃុំ​ផាន់​ញើ​ម ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ មុខរបរ​រត់​ម៉ូតូឌុប របួស​ចំពោះ ។​

    ចំណែក​ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ​ទួន ពា​ត់​ហៅ​ប៊ុន​ថា អាយុ​២៣​ឆ្នាំ​មុខរបរ​បម្រើ​ស្រា​បៀរ​នៅ​ហាង​ខារ៉ាអូខេ​ភ្នំ​មាស​មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឯក ឃុំ​ដូង ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ

បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​បុរសរងគ្រោះ​បណ្តាល​ឲ្យ​របួស​មកពី​មូលហេតុ​ប្រច័ណ្ឌ ។​

     ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

មតិយោបល់