លួចហើយលួចទៀត! ចាប់​ចោរវាយ​ទ្រម​ខ្លួនទើបបញ្ជូនឱ្យសមត្ថកិច្ច​ (មានវីដេអូ)

    ​ភ្នំពេញ ៖​ ជនសង្ស័យ​ជា​មុខសញ្ញា​ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជា​ពលរ​ដ្ឋពេលយប់​ព្រលប់​ ត្រូវបាន​កម្មករសំណង់​ចាប់​ជាប់​វាយ​ទ្រម​ខ្លួន ខណៈ​ជនសង្ស័យ​ខាង​រូបនេះ​ដើរចូល​ក្នុងការ​ដ្ឋា​ន​ឡើងទៅ​ជាន់​លើ​បំ​រ៉ុង​ធ្វើ​សកម្មភាព​លួច​នៅវេលា​ម៉ោង​១១​ ​និង​៥០​នាទី​យប់​ថ្ងៃទី​៥ មេសា ២០១៧ នៅ​ចំណុច​ការ​ដ្ធា​ន​សាងសង់​ផ្ទះមួយ​កន្លែង​នៅ​ផ្លូវ​១៩៧២​កែង​ផ្លូវ​១០០៧ ស្ថិត​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

​    ប៉ូលិសនិយាយថា ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ពេ​ជ្យ វាសនា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​។​

​    តាមសម្ដីបុរស​ម្នាក់​ជា​កម្មករសំណង​ នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​ជនសង្ស័យ​ខាងលើ​បានមក​ឈរ​នៅ​ខាងក្រៅ ហើយ​គាត់​កំពុង​ដេក​ក្នុង​មុង​ចាំមើល​សកម្មភាព​ជនសង្ស័យ។ 

    បុរស​ជាសាក្សី​ខាងលើ​បាន​បន្តទៀតថា​ លុះ​ក្រោយមក​ជនសង្ស័យ​រូបនេះ​បាន​ដើរចូល​ក្នុងផ្ទះ​ដែល​កំពុង​សាងសង់​ (​ការ​ដ្ឋាន​) រួច​បាន​ដើរ​ឡើង​ទៅលើ ហើយ​បាន​ចុះ​មកវិញ​ក៏ត្រូវ​រូបគាត់​ចាប់​សួរនាំ​ជនសង្ស័យ​តែម្តង ដល់ពេល​សួរ​ចុះ​សួរ​ឡើង​រក​ឈ្មោះ​នេះ​ តែ​គ្មាន​អ្នកណា​ស្គាល់ ទើប​ដឹងថា​ជា​ចោរ​ចូល​លួច ព្រោះ​កន្លងមក​ទីតាំង​កា​ររ​ដ្ឋា​ន​ខាងលើនេះ​ធ្លាប់​បាត់​ដូចជា​ទូរស័ព្ទ អត្តសញ្ញាណ​ប័​ណ្ណ និងសម្ភារៈមួយចំនួន​ដែលមាន​តំលៃ​។​

    ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ នាំខ្លួន​ជនសង្ស័យ​ទៅកាន់​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​ដើម្បី​សាកសួរ និង​កសាង​សុំ​ណំ​រឿង​តាម​នីតិ​វិធី​ច្បាប់​៕​

 

adverise with khmeread