adverise with khmeread Untitled 1

ប៉ូលិស​ឃាត់​យួន​ម្នាក់ ខ្មែរ​ម្នាក់​លួច​ម៉ូតូ​

     ភ្នំពេញ ៖ ជនសង្ស័យ​ជនជាតិ​យួន​ម្នាក់​និង​ខ្មែរ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្កា​ប​ជាក់ស្តែង​ក្នុងករណី​លួច​ម៉ូតូ  នៅ​យប់​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៣០​នាទីអា​ធ្រា​ត្រ​នៅ​ចំណុច​ផ្លូវ​បេតុង  ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌឫស្សីកែវ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ង្វៀង  យុំាង​ហាត ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ  ជនជាតិ​វៀតណាម  ទីលំនៅ​ផ្ទះជួល  ផ្លូវ​បេតុង ក្រុមទី​៧  ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ​មុខរបរ​ជាងជួសជុល​រថយន្ត​។​

     ចំណែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​បាន​ចំនួន​ពីរ​នាក់​គឺ​១-​ឈ្មោះ​ហុក  មាន ហៅ​មាន ភេទ​ប្រុស  អាយុ ១៩ ឆ្នាំ​ជនជាតិ​យួន​ទីលំនៅ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែខណ្ឌឫស្សីកែវ    មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ​ឃឿន ចាន់​មករា ហៅ​ឌួ​ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅ​ផ្ទះ​លេខ​គ្មាន  ផ្លូវ​មាត់ទន្លេ  ភូមិ​ផ្សារ​តូច សង្កាត់​ទួលសង្កែ ខណ្ឌ​ឬ​ស្សី​កែវ​មុខរបរ មិន​ពិតប្រាកដ​។​

   ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ឆា​លី​ពណ៌​ស គ្មាន​ស្លាក​លេខ  ពេលធ្វើ​សកម្មភាព​រួច​ត្រូវបាន​កម្លាំង​ល្បាត​ប៉ុស្តិ៍​ឃាត់​បាន​ភ្លាមៗ​ហើយបញ្ជូនមក​ប៉ុស្តិ៍​ស្សី​កែវ​ដើម្បី​បំពេញ​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread

មតិយោបល់