ពួន​សម្ងំ​សេព​ថ្នាំញៀន​នៅក្នុង​ការដ្ឋាន​សំណង់​នៅ​កោះ​ពេជ្រ​ប៉ូលិស​វ៉ៃខ្នោះ ​៤​ នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ទន្លេបាសាក់​សហការ​ជាមួយ​សន្តិសុខ​កោះ​ពេជ្រ ចុះបង្ក្រាប​ករណី​ប្រើប្រាស​គ្រឿងញៀន​នៅក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់​  ខណ្ឌចំការមន ដោយ​ឃាត់​ជនសង្ស័យ​៤​នាក់​កាលពី​ថ្ងៃទី​៦ ​មេសា​ ២០១៧​ វេលា​ម៉ោង​១ ​និង​៤០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ ស៊ុំ ធួ​ក ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​មុខ​​របរ​បើកបរ​, ២-​ឈ្មោះ​ អ៊ុង ជី​និ​ត​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ឡាន​, ៣-​ឈ្មោះ ​វ៉ែន ធារ៉ា​ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ​មុខរបរ បើកឡាន ​និង​៤-​ឈ្មោះ​ ជា ឈុន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​ឡាន ​និង​ដកហូត​បាន​សម្ភា​រៈជក់​មួយ​កំ​ប្លេ​។​

    បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread