adverise with khmeread Untitled 1

ប្រើ​អំពើហិង្សា​វាយ​ឪពុក​ខ្លួនឯង​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដកហូត​កាំភ្លើង​កែច្នៃ​១​ដើម​

   ភ្នំពេញ ៖ ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌដង្កោ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​ឪពុក​ខ្លួនឯង​បង្កើត​ដោយ​បបួលគ្នា​វ៉ៃ​មួយ​ស្មើ​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​កែច្នៃ​១​ដើម​។​

    អំពើហិង្សា​ខាងលើនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ធន់ ចាន់ថន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ​។​ក្រៅពី​វាយបំផ្លាញ​ចានឆ្នាំង​បែកបាក់​ខ្ទេចខ្ទី ប៉ូលិស​ដកហូត​បាន​កាំភ្លើង​ខ្យល់​កែច្នៃ​មួយ​ដើម​។​

    ចំណែក​ជនរងគ្រោះ​ជា​ឳ​ពុក​ឈ្មោះ​គឹម ធន់ អាយុ​៥១​ឆ្នាំ​មុខរបរ​កសិករ​ស្នាក់នៅ​ពីរ​នាក់​ឳ​ពុក​និង​កូនប្រុស ។​

    ប៉ូលិស​និយាយថា កាលពី​រសៀល​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០១៦ ជនសង្ស័យ​ជា​កូន​បាន​វិលត្រឡប់​មកពី​ផឹក​ស្រាស​ស្រវឹង​ដល់ផ្ទះ​បោក​ចាន​បោក​ឆ្នាំ​បែកខ្ទេច​ខ្ទី ហើយ​ត្រូវបាន​ឳ​ពុក​ស្តីបន្ទោស​ថា​"​បើ​ស្រវឹង​ចូលដេក​ទៅ​កុំ​ធ្វើ​ចឹ​ង​"​។​

   ពេលនោះ​អា​កូន​អក​ត្ត​ញូ​បាន​បបួល​ឳ​ពុក​របស់ខ្លួន​វ៉ៃ​មួយ​ស្មើ ហើយ​ឳ​ពុក​ដើរ​ទៅជិត​ត្រូវ​កូន​ដាល់​មួយ​ដៃ​ចំ​សៀតផ្កា រួច​យក​ដុំថ្ម​គប់​ឳ​ពុក​របស់ខ្លួន​ត្រូវចំ​ដៃ​ហើយ​រត់​បាត់​។​

   លុះ​មកដល់​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​ជនដៃដល់​ចិត្តសឿង​បឿ​ង​បាន​ទូរស័ព្ទ​ហៅ​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន​តែម្តង រួមជាមួយ​កាំភ្លើង​បាញ់​ខ្យល់​កែច្នៃ​មួយ​ដើម​ផង ៕​

adverise with khmeread

មតិយោបល់