បង្ក្រាប​ផ្ទះ ​Net 55 ​ឃាត់​មនុស្ស​៣​នាក់​

    ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះបង្ក្រាប​គោលដៅ Net 55 ​ផ្ទះ​លេខ​៤៤៨ ផ្លូវ​ម៉ៅ​សេទុង ក្រុម​១ ភូមិ​១ សង្កាត់​ទឹកល្អក់ ទី​២ ខណ្ឌទួលគោក​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧ ។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បំរើការ​ក្នុង ​Net ចំនួន​៣​នាក់ (​ប្រុសម្នាក់)​ និង​វត្ថុតាង​ចាប់យក កុំព្យូទ័រ​ចំនួន ​១០ គ្រឿង​, ម៉ា​ស៊ី​ន​ព្រី​ន​១​គ្រឿង និងបុ​ង​ចាក់បាល់​មួយចំនួន។​

    បច្ចុប្បន្ន​សម្ភារៈ​ និង​ជ​នស​ង្ស័​​យ​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread