កូនស្រីជួបរឿងលំបាកក្នុងជីវិតទ្រាំលែងបាន ដាច់ចិត្តសុំឪពុកជួយខ្លួនផង! គាត់អូសដៃទៅផ្ទះបាយ បង្ហាត់មេរៀនជីវិត ៣ ចំណុច ភ្លឺភ្នែក!

    ​កូនស្រី​ម្នាក់​ថ្ងៃមួយ​បាន​យំ​រត់ទៅរក​ឪពុក​របស់​នាង ហើយ​និយាយ​ទាំង​ទួញ​សោក​ថា "​ប៉ា​កូន​ហត់នឿយ​ណាស់​។ ជីវិត​គឺ​ពិបាក​ណាស់​ប៉ា​។ គ្រប់ពេលវេលា កូន​តែងតែ​ជួប​ការលំបាក​រហូត ហើយ​គ្រប់​ពេលដែល​ឆ្លង​ផុតពី​បញ្ហា​មួយ បញ្ហា​មួយទៀត​ក៏បាន​កើតឡើង​។ កូន​មិនអាច​បន្ត​រស់នៅ​បែបនេះ​តទៅទៀត​បានទេ ប៉ា​អើយ​ជួយ​កូន​ផង​!"​។​

​    ​ឪពុក​របស់​នាង​បាន​ជូត​ទឹកភ្នែក​ឱ្យ​កូនស្រី ហើយ​ដឹក​ដៃ​នាង​ទៅផ្ទះ​បាយ​។​

​    ​ពេលទៅដល់ គាត់​បាន​ដាំទឹក​បីកូន​ឆ្នាំង​ផ្សេងគ្នា​រហូតដល់​ពុះ​។ កូនស្រី​ឆ្ងល់​ក៏​សួរថា "​ប៉ា​កំពុង​ធ្វើ​អី​នឹង​?"​។ ប៉ុន្ដែ​ឪពុក​របស់​នាង​មិនបាន​ឆ្លើយតប​សូម្បី​មួយ​ម៉ាត់​។​

​    ​គាត់​បាន​បន្ត​ធ្វើការ​រ​បស់​គាត់ ហើយ​ទៅយក​ដំឡូង ស៊ុត និង​កាហ្វេ​ចេញពី​ទូទឹកកក​។ កូនស្រី​មាន​អារម្មណ៍​រឹតតែ​តានតឹង ហើយក៏​ឈ្លេចសួរ​ម្តងទៀត "​ប៉ា​...​កំពុង​ធ្វើ​អី​នឹង​?"​។ ឪពុក​របស់​នាង​នៅតែ​មិន​ឆ្លើយ​។​

​    ​នៅពេល​ទឹក​ពុះ​គាត់​បានដាក់​ដំឡូង​ចូលក្នុង​ឆ្នាំង​មុនគេ បន្ទាប់មក​ស៊ុត​ចូល​ឆ្នាំង​កណ្តាល និង​ឆ្នាំង​ចុងក្រោយ​គឺ​កាហ្វេ​។ កូនស្រី​របស់គាត់​ស្ទើរ​ទ្រាំ​មិនបាន ក៏​ស្រដី​ទៅ​ឪពុក​យ៉ាង​ដូច្នេះ "​ប្រាប់​កូន​មក តើ​ប៉ា​ចង់​ធ្វើ​អី​"​។ ឪពុក​របស់​នាង​នៅតែ​មិន​ឆ្លើយតប​ទៀត​។​

​    ​ទីបំផុត​ដំឡូង ស៊ុត និង​កាហ្វេ​ឆ្អិន ហើយ​គាត់​បាន​យក​ស៊ុត​និង​ដំឡូង​ដាក់ចូល​ចាន និង​កាហ្វេ​ចូលក្នុង​កែវ​មួយ​។ ហើយ​គាត់​និយាយថា "​តើ​កូន​ឃើញ​អ្វី​ទេ​?"​។ កូនស្រី​តប​ថា "​កូន​ឃើញ​ដំឡូង ស៊ុត និង​កាហ្វេ ប៉ុន្ដែ​របស់​ទាំងនេះ​មិនអាច​ជួយ​កូន​បានទេ​ប៉ា​"​។​

​    ​ឪពុក​នាង​និយាយថា "​មើល​ឱ្យ​ជិត​មើល៎​កូន​! ហើយ​សាក​ស្ទាប​និង​ភ្លក្សមើល​សិន​មើល​"​។ 
​    ​កូន​របស់គាត់​បាន​មើល​ជិត​ហើយ​ចុច​លើ​ដំឡូង ទន់​ប៉ផ្អៀច​។ ហើយ​បន្ទាប់មក​នាង​បាន​បកសំបក​ស៊ុត​ចេញ ឃើញ​ស៊ុត​រឹង​ទៅហើយ​។ ហើយ​នាង​បាន​ក្រេប​កាហ្វេ​មួយ​ក្អឹ​ក​។ 

​    ​បន្ទាប់មក​នាង​និយាយថា "​កូន​មិន​យល់​ទេ​ប៉ា តើ​ដំឡូង ស៊ុត និង​កាហ្វេ​ទាំងនោះ​គឺជា​ឧបសគ្គ​របស់​កូន​ឬ​យ៉ាងណា​?"​។​

​    ​ឪពុក​របស់​នាង​បាន​បកស្រាយ​ថា "​ដំឡូង ស៊ុត និង​កាហ្វេ​ប្រឈម​ឧបសគ្គ​តែមួយ​ដូចគ្នា​គឺ ទឹក​ក្តៅ​។ កូន​ឃើញ​ដំឡូង​ទេ វា​រឹង​ខ្លាំងណាស់ ប៉ុន្ដែ​នៅពេល​វា​ត្រូវ​ទឹក​ក្ដៅ​ប្រែ​ទៅជា​ទន់ជ្រាយ​។ ហើយ​ស៊ុត​ដំបូង​វា​ផុយស្រួយ​ណាស់ ប៉ុន្ដែ​ពេល​ត្រូវ​ទឹក​ក្ដៅ​វា​ប្រែ​ទៅជា​រឹង​។ ចំណែកឯ​កាហ្វេ​វិញ គឺ​មិន​ផ្លាស់ប្ដូរ​ដោយសារតែ​ទឹក​ក្ដៅ​នោះទេ​។ ផ្ទុយទៅវិញ កាហ្វេ​បាន​ប្រែ​ពណ៌​ទឹក​ក្ដៅ​ទៅ​ពណ៌​ខ្មៅ​បាន​"​។​

​    ​ឪពុក​របស់​នាង​បានដាក់​ដៃ​លើ​ស្មា​របស់​នាង និង​សួរ​ទាំង​ញញឹម​ថា "​តើ​មួយណា​ជា​កូន​? ជា​ដំឡូង ស៊ុត ឬ​កាហ្វេ​?"​។​

​    ​* ប្រសិនបើ​អ្នក​គឺជា​ដំឡូង អ្នកនឹង​ទន់ខ្សោយ​នៅពេល​ជួប​ឧបសគ្គ​។ ប្រសិនបើ​អ្នកជា​ស៊ុត អ្នកនឹង​ក្លាយទៅជា​មនុស្ស​រឹងទទឹង មានះ នៅពេល​ជួប​ឧបសគ្គ​។ ប្រសិនបើ​អ្នកជា​កាហ្វេ អ្នក​អាច​កែប្រែ​ឧបសគ្គ​ទៅជា​ឱកាស ធ្វើឱ្យ​ស្ថានភាព​ប្រែ​ទៅជា​ល្អប្រសើរ ទោះ​ឧបសគ្គ​នោះ​កំពុងពុះ​ក្តៅ​កម្រិត​ណាក៏ដោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...