adverise with khmeread 2

នាង Peeranee Kongthai (Matt) ទទួល​ពានរង្វាន់​ដូច​បំណង​

   នាង Peeranee Kongthai (Matt) បានឈ្នះ​ពានរង្វាន់​ទូរទស្សន៍​ជាតិ​ថៃ​ដូច​ការរំពឹងទុក​កាល​ចុងឆ្នាំ​២០១៥ ដែល​សង្ឃឹមថានឹង​ទទួលបាន​ពានរង្វាន់ ក្នុង​រឿង​"​ភ្លើង​លាង​ភ្លើង​"​ដែល​រួម​សម្តែង​ជាមួយ​លោក Boy Pakorn ។​

    ពានរង្វាន់​ដែល​នាង​ទទួលបាន​នោះ​គឺ​ពាន​តារា​សម្តែង​ស្រី​ល្អ​បំផុត​។ នាង​ពិត​ជាមាន​សេចក្តីត្រេកអរ​ណាស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​ដ៏​ច្រើន ដល់​រូបនាង​ចំពោះ​រឿង​ភាគ​មួយ​នេះ​។​

   នាង​និយាយថា​" សម្រាប់​ពានរង្វាន់​នេះ​មិន​នៅ​ជាមួយនឹង​នាង​តែ​ម្នាក់​នោះទេ​វា​ក៏​នៅ​ជាមួយ​អ្នក​ទាំងអស់​ផងដែរ​។ ដោយសារតែ​ការគាំទ្រ​របស់ អ្នក​ទាំងអស់គ្នា​ទើប​នាង​អាចមាន​វា​នៅក្នុង​ដៃ​បែបនេះ​"៕​

adverise with khmeread

មតិយោបល់