ភេរវកម្មដ៏សាហាវ! បើកឡានបំបុកមនុស្សរាប់រយនាក់ ផ្អើលពេញរដ្ឋធានីស៊ុយអែត

    ​មនុស្ស​យ៉ាងតិច ៥ នាក់​ត្រូវគេ​ជឿថា ស្លាប់ ក្នុងការ​វាយប្រហារ​ភេរវកម្ម នៅពេល​រថយន្ត​កាំ​មី​ញ៉ុ​ង​ដែល​លួចបាន​មួយគ្រឿង បាន​បើក​បំ​បុក​ចូល​ហ្វូង​អ្នកដើរ​ទិញ​អីវ៉ាន់​នៅក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត នៅ​ថ្ងៃ​សុក្រ​នេះ​។ 

​    ​ប៉ូលិស​និយាយថា រថយន្ត​កាំ​មី​ញ៉ុ​ង​នោះបាន​បើ​កបំ​បុក​មនុស្ស​មួយក្រុម​នៅលើ​ដងផ្លូវ នៅក្រៅ​ហាង​លក់ទំនិញ​មួយ បន្ទាប់ពី​បើក​ដេញ​បុក​មនុស្ស​តាមផ្លូវ​ចំនួន ៦ ខ្សែ​។ 

​    ​អ្នកដើរ​ទិញ​អីវ៉ាន់​រាប់រយ​នាក់​បាននាំគ្នារ​ត់រក​ប្រាស់​អាយុ បន្ទាប់ពី​រថយន្ត​បាន​បើ​កបំ​បុក​កែង​អគារ​លក់ទំនិញ​នោះ​។ មនុស្ស​រាប់សិប​នាក់​ទៀត​បាន​រងរបួស​។ 

​    ​សំឡេង​កាំភ្លើង​ឮសូរ​ពេញទី​ក្រុង ហើយ​អ្នកបើកបរ​រថយន្ត​កាំ​មី​ញ៉ុ​ង ដែល​សាក្សី​និយាយថា ពាក់​ម៉ា​សមុខ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។ ក៏មាន​សេចក្តីរាយការណ៍​អំពី​ការបាញ់បោះ​នៅក្នុង​ឧបទ្ទវហេតុ​ទី​ពីរ​ផងដែរ ជាមួយ​ប៉ូលិស​បិទ​ស្ថានីយ៍​ផ្លូវ​រថភ្លើង​ធំ​របស់​ទីក្រុង មិនឱ្យ​ដំណើរការ​ឡើយ​។ ឧបទ្ទវហេតុ​ទី​ពីរ​នោះបាន​កើតឡើង​នៅ​ផ្សារ​ទំនើប Ahlens ក្នុង​សង្កាត់ Klarabergsgatan​។​

​    ​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Stefan Löfven និយាយថា អ្វីៗ​គ្រប់យ៉ាង​ចង្អុល​បង្ហាញថា ឧបទ្ទវ​ហេតុនេះ​គឺជា​ការវាយប្រហារ​ភេរវកម្ម ហើយ​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត