adverise with khmeread Untitled 1

ឆក់​ខ្សែ​កបាន​ហើយ​ឃើញ​ស្ត្រី​រងគ្រោះ​របួស​ចោរ​ត្រឡប់មក​សុំទោស​

     កោះកុង​៖ ស្ត្រី​ម្នាក់​បាន​ពាក់​ខ្សែ​កមាស ទម្ងន់​៥​ជី​បើក​ម៉ូតូ​ទៅផ្ទះ​វិញ​បន្ទាប់ពី​ទិញ​ឥ​វ៉ាន់​រួច ស្រាប់តែ​ត្រូវ​ក្រុមចោរ​ជិះ​តាម​ក្រោយ ដល់​ចំណុច​ផ្លូវ​ស្ងាត់ ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​នោះ​បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ដួល​រងរបួស​ធ្ងន់​ដឹក​ទៅ​ព្យាបាល នៅ​គ្លី​និ​ច​ឯកជន​មួយ ប៉ុន្តែ​គួរ​ឲ្យ​ហួសចិត្ត​នៅពេលដែល​ចោរឆក់​នេះ​ធ្វើ​សកម្មភាព​រួច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅសុំ​ទោស​ស្ត្រី​រងគ្រោះ​វិញ​។​

    ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ជិត​ស្ពាន​អូរ​ស្រណោះ ផ្លូវជាតិ​លេខ​៤៨ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

    មន្ត្រី អាវុធហត្ថ​ក្រុង​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ សាក់ ភាព អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

   បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ គឺ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ទៅផ្ទះ ហើយ​មាន​ម៉ូតូ​ជិះ​ក្រោយ​តែ​គាត់​អត់​ចាប់អារម្មណ៍​ពេលនោះ​ក្រុមចោរ​ជិះ​មក​ជិត​ធ្វើ​សកម្មភាព​ឆក់​ធ្វើ​ឲ្យ​គាត់ ដួល​ម៉ូតូ​រងរបួស​តែម្តង​។​ពេល​វា​ឆក់​បានសម្រេច​ហើយ​ក្រុមចោរ​ជិះ​ម៉ូតូ​បាន​ប្រហែល​១០​ម៉ែត្រ ក្រុមចោរ​ក៏​វិល​មកវិញ​សុំទោស​គាត់​។​

    ពេលនោះ​ស្ត្រី​រងគ្រោះ​ឃើញ​ខ្សែក​គាត់ នៅ​ដៃ​ក្រុមចោរ​គាត់​កញ្ឆក់​យកបាន​មកវិញ ហើយ​ធ្វើការ​ប្រតាយប្រតប់​គ្នាប​ន្តិ​ច ក្រុមចោរ​ជិះ​ម៉ូតូ​គេ​ខ្លួន​បាត់​។ គាត់​ក៏​ទូរ​សព្ទ័ ប្តឹង​អាវុធហត្ថ​តែម្តង​។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​អាវុធហត្ថ​បាន​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម តែ​ក្រុមចោរ​បាន​គេចខ្លួនបាត់​។ ឥឡូវ​កម្លាំង​អាវុធហត្ថ​បាន​ស្រាវជ្រាវ​រុករក​មុខសញ្ញា​៕​

adverise with khmeread

មតិយោបល់