អ្នកស្រុកកៀនស្វាយផ្អើលរើសបានកាំភ្លើងខ្លីមួយដើម!

    ​កណ្តាល ៖ អ្នកស្រុក​បាន​ប្រទះឃើញ​អាវុធខ្លី​នា​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៧ វេលា ម៉ោង ៨​និង ១០ នាទី​នៅ​ចំណុច​ដី​ឡូ​តិ៍​របស់​ស្ដ្រី​ម្នាក់​ឈ្មោះ​ព្រំ ជួន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ហើយ​ក៏បាន​រាយការណ៍​ដំណឹង​នេះ​ជូន​សមត្ថកិច្ច​។​

​    ​ប៉ូលិស​និយាយថា អាវុធ​ម៉ាក​រ៉េ​វ៉ុល​វ៉ែ​លេខ SV ៣៩៨២១ ពណ៌​ស អ៊ី​ណុ​ក បែក​ស្នាប់ដៃ និង​រ៉ូឡូ​កៀប​ដោះ​មិន​ចេញ មាន​គ្រាប់​ចំនួន​០៦​គ្រាប់ ។ យ៉ាងណាមិញ ប្រសិន​លាង​វា​ស្អាត អាច​ប្រើប្រាស់​បាន​។​

​    ​ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ​ឈ្មោះ ព្រំ ជួន ភេទ​ស្រី​អាយុ​៦៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឈើទាល​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល បានន​ប្រទះឃើញ​អាវុធខ្លី ០១​ដើម​ដាក់​ក្នុង​ថង់​ក្រណាត់ ពណ៌​ខៀវ​ឆ្នូត​នៅមុខ​ផ្ទះ​ដែលមាន​ចម្ងាយ ពី​ចិញ្ចើមផ្លូវ​លេខ​១១០ ប្រវែង​៣.២០ ម៉ែត្រ​ពី​ផ្ទះ​របស់គាត់​និង​បាន​រើស​យកមក​ដាក់​ក្រោមផ្ទះ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឈើទាល  ។​

​    ​ក្រោយ​ទទួលបាន​ដំណឹង កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ និង​មេភូមិ បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យឃើញ​អាវុធ​ដូចខាងលើ​និង​ធ្វើការ​ដកហូត​អាវុធ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង អង្កេត​ជា​បន្តទៀត​៕​

adverise with khmeread