រថយន្ត ឡង់គ្រីស័រ ព្រលះជាមួយគោយន្តស្លាប់ខ្លួនឯង និងរងរបួសអ្នកជិះគោយន្តនៅបន្ទាយស្រី

    ​សៀមរាប​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត ឡង់​គ្រី​ស័​រ (LAND CRUISER)​ចង្កូត ស្តាំ​ពណ៌​ខ្មៅ​បើក​បុក​គោយន្ត កន្ត្រៃ​ដឹក​ចំរឹង​ឈើ​ពីក្រោយ បណ្តាលឱ្យ​ជង់​ឈើ​ស្លាប់​ភ្លាមៗ​គួរឱ្យ​រន្ធត់ ចំណែក​ម្ចាស់​គោយន្ត​វិញ​របួសធ្ងន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​បន្ទាយស្រី នៅ​ម៉ោង​៧​និង​១៥​នាទី យប់​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ ចំណុច ផ្លូវជាតិ លេខ​៦៧​ចាស់ ក្នុងភូមិ​កោះធំ ឃុំ​ខ្នារ សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​

​    ​ប៉ូលិស​និយាយថា អ្នកបើកបរ​រថយន្ត ឡង់​គ្រី​ស័​រ​នោះ មាន​ឈ្មោះថា វង្ស សំអាត ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ស្លាប់​នៅនឹងកន្លែង បាន​បើកបរ រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ (LAND CRUISER) ចង្កូត​ស្តាំ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02 ខ​.​ម​.2.2129 បើកបរ​មកពី​ជើង​មក​ត្បូង (​ខូចខាត​មួយ​កំណាត់​មុខ​)​។ 

​    ​ចំណែកឯ​អ្នកបើក​គោយន្ត​កន្ត្រៃ​ឈ្មោះ រ៉ា​ន់ រ៉​ន ភេទ​ប្រុស​អាយុ ជាង​២០​ឆ្នាំ រស់នៅ ភូមិ​គោក​ស្រុក ឃុំ​វ៉ារិន ស្រុក​វ៉ារិន ខេត្តសៀមរាប របួសធ្ងន់​។​

​    ​ករណីនេះ សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​បង្កឡើង​ដោយ​គោយន្ត​កន្ត្រៃ​ដឹក​ចំរឹង​វែង​ហួស​ទ្រុង មិនមាន​សញ្ញា​សំគាល់​ឱ្យ​ច្បាស់លាស់​ដល់​អ្នកដំណើរ​នៅ​ពីក្រោយ​។​

​    ​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង រួច​យក​វត្ថុតាង​ទាំង​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី​រង់ចាំ ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

adverise with khmeread