ម្សិលមិញ ភ្លើងឆេះហាង Meet & Eat អស់មួយបន្ទប់

    ​ភ្នំពេញ ៖ មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅវេលា​ម៉ោង ៥​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៧​មេសា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន Meet & Eat ស្ថិតនៅ​ផ្ទះ​លេខ​១៥០Eo តាម​បណ្តោយ​ផ្លូវ​លេខ ៦៣ ក្រុមទី​២៦ ភូមិ​៦​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ ។​

​    ​ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ វុ​ធ ថុង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​មុខរបរ ម្ចាស់​ភោគ​ជនី​យ​ដ្ឋា​ន​។ មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​។ ប្រភេទ​សំណង់​ផ្ទះល្វែង ទំហំ ៤ ម៉ែត្រ x ១៦​ម៉ែត្រ​។​

​    ​គ្រោះ​អគ្គិភ័យ​នេះ​ខូចខាត​សម្ភារៈ ឆេះ​បន្ទប់​ជាន់​ឡៅតឿ ៣​ម៉ែត្រ x ៤​ម៉ែត្រ អស់​ចំនួន ១​បន្ទប់​។​

​    ​ភ្លាមៗ​រថយន្ត​ការិយាល័យ​អគ្គីភ័យ ចំនួន 8​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១២​ឡាន ស្មើនឹង ៤៨​ម៉ែត្រគូប ។​

​    ​ពន្លត់​ចប់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕

adverise with khmeread