1

​ទើបតែ​ជា​ឥឡូវ Rosicky របួស​ម្តង​ទៀតហើយ​

ខ្សែបម្រើ​វ័យ​ចំណាស់ Tomas Rosicky នឹង​ខកខាន​យ៉ាងហោចណាស់​បួន​សប្តាហ៍​ជាមួយនឹង​បញ្ហា​ភ្លៅ​បន្ទាប់ពី​បាន​រង់ចាំ​យ៉ាងយូរ​ដើម្បី​បានបង្ហាញ​ខ្លួន​កាលពី​ម្សិលមិញ​។​

​កីឡាករ​សញ្ជាតិ​ឆេ​ក​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ​ក្នុង​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Burnley ក្នុងការ​ប្រកួត FA Cup ជុំ​ទី​បួន បន្ទាប់ពី​ត្រូវបាន​ផ្លាស់​ចូលក្នុង​នាទី​ទី ៧១​។​

​ប៉ុន្តែ​តារា​វ័យ ៣៥ ឆ្នាំ​រូបនេះ បានទទួល​រងរបួស​សាច់ដុំ​នៅ​ខាងលើ​ជើង​របស់គាត់​និង​កំពុង​ប្រឈមមុខ​នៅក្រៅ​ទីលាន​បន្តទៀត​។​

Rosicky នឹង​ឆ្លងកាត់​ការធ្វើ​តេស្ត​នៅ​នៅថ្ងៃនេះ​ដើម្បី​បង្ហាញ​ពី​រយៈពេល​នៃ​បញ្ហា​របួស​នេះ​។​

​ទោះជា​យ៉ាងណា ក្រុម​កាំភ្លើង​ធំ​កំពុង​ព្រួយបារម្ភ​ថា​គាត់​នឹង​ខកខាន​យ៉ាងហោចណាស់​ក៏​មួយខែ​ដែរ​ជាមួយនឹង​របួស​ថ្មី​នេះ​។​

Rosicky ក្លាយជា​កីឡាករ​ថ្មី​មួយទៀត​ដែល​ចូលរួម​ក្នុង​ប​ញ្ចី​របួស​របស់លោក Arsene Wenger ក្នុង​រដូវ​កាល​នេះ ជាមួយនឹង​ខ្សែបម្រើ​មួយចំនួន​ដូចជា Flamini, Mikel Arteta, Francis Coquelin, Aaron Ramsey និង Jack Wilshere សុទ្ធតែ​ស្ថិតនៅ​មន្ទីរពេទ្យ​ទាំងអស់​៕​

ប្រភព៖ ដេលីមែល

មតិយោបល់