ប៉ូលិសសង្ស័យពេក បើកប្រដេញតាមឡានពេទ្យ រកឃើញដឹកខ្លាបម្រុងយកទៅជួញដូរ!

    ​ប៉ូលិស​ភាគ​ខាងជើង​ប្រទេស​វៀតណាម​បានធ្វើការ​បង្ក្រាប​រថយន្ត​សង្គ្រោះបន្ទាន់​មួយ បន្ទាប់ពី​សង្ស័យ​និង​រកឃើញ​ដឹក​ខ្លា​ដ៏​ធំ​មួយ​ក្នុងនោះ​។​

​    ​កាលពី​ថ្ងៃទី ៥ ខែមេសា ប៉ូលិស​ចរាចរណ៍​នៅ​ខេត្ត Thanh Hoa បាន​សង្ស័យ​ទៅលើ​រថយន្ត​សង្គ្រោះបន្ទាន់​ធ្វើដំណើរ​នៅលើ​ផ្លូវលំ Ho Chi Minh ហើយ​ឆ្ពោះទៅ​ស្រុក Thach Thanh ហើយក៏​បានផ្ដល់​សញ្ញា​ឱ្យ​រថយន្ត​នោះ​ដើម្បី​ធ្វើការ​ឆែក​។​

​    ​អ្នកបើករថយន្ត​សង្គ្រោះបន្ទាន់ ដែល​ពាក់​ស្លាក​លេខ​ខេត្ត Nghe An បាន​បដិសេធ​ប៉ូលិស មិន​ព្រម​ឈប់​ឱ្យ​ឆែកឆេរ​ទេ ហើយក៏​បន្ថែម​ល្បឿន ជាហេតុ​ធ្វើឱ្យ​ប៉ូលិស​បើក​ការដេញ​។​

​    ​បើក​បាន​ប្រហែលជា ១,៣ គីឡូម៉ែត្រ អ្នកបើករថយន្ត​បាត់ស្រមោល​ពី​រថយន្ត ហើយ​បន្សល់​រថយន្ត​សង្គ្រោះបន្ទាន់​ចោល​នៅ​កណ្ដាលផ្លូវ​ជិត​ឧទ្យាន Cuc Phuong ក្នុង​ខេត្ត Hoa Binh​។ ហើយ​ពេលនោះ​ប៉ូលិស​ក៏បាន​ឃើញ​មាន​សត្វ​ខ្លា​ងាប់​ក្លាសេ​ត្រជាក់ ទម្ងន់ ១៨០ គីឡូក្រាម​នៅក្នុង​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត