ខ្មែរអិស្លាមម្នាក់ឈ្មោះកើត ស្មានត្រូវប៉ូលិសឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀនខុសច្បាប់

     កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល បាន​បង្ក្រាប​ករណី​រក្សា​ទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ក្នុងករណី​លើ​ទី ១៥៨ នា​ថ្ងៃទី​០៨ មេសា ២០១៧ វេលា​ម៉ោង​១០​និង​៥០​នាទី​នៅ​ចំណុច លើផ្ទះ​ឈ្មោះ​ស៊ីត សុ​ភ័ស ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល ។​

       ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​កើត ស្មាន ហៅ​ម៉ាន ភេទ​ប្រុស​អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ​អិស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​០២​កញ្ចប់​តូច​, ទូរស័ព្ទដៃ​ម៉ាក​ខេ​ម​ហ្វូ​ន​ពណ៌​ទឹកមាស ០១​គ្រឿង​,​កាបូប​បត់​ដាក់​លុយ​ពណ៌​ឈាមជ្រូក​០១,​ដុំ​សាក​ថ្ម​ទូរស័ព្ទ (​សំបក​ទទេ​)០១, កន្ត្រៃ​ចុង​ស្រួច​ពណ៌​ក្រហម​០១, លុយ​២៤.៦០០​រៀល​, សម្ភារ​:​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

      ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ប្រជាពលរដ្ឋ​បានមក​រាយការណ៍​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ថា មាន​អ្នកលក់​ថ្នាំញៀន​កំពុង​នៅលើផ្ទះ​ឈ្មោះ ស៊ីត សុ​ភ័ស (​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​) ។​

     ពេលនោះ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃើញ​ជន​ស​ង្ស​យ័​ឈ្មោះ កើត ស្មាន កំពុង​ឈរលើ​ផ្ទះ​ក្បែរ​ទ្វារ ពេល​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​បាន​យក​ដុំ​សាក​ថ្ម​ទូរស័ព្ទ (​ផាវ វើ​ប៊ែ​ង​) ដាក់​សៀត​ទៅនឹង​ជញ្ជាំង​ផ្ទះ​។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​ពិនិត្យមើល​ដុំ​សាក​ថ្ម​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ទុក​នោះ​ឃើញ​មាន​កញ្ចប់​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​ជា​សារធាតុ​ញៀន​០២​កញ្ចប់​តូច​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​នាំខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​តែ​ជ​នស​ង្ស​យ័​មិន​ឆ្លើយ​សារភាព​ឡើយ ។​

       ក្នុងករណីនេះ​កម្លាំង​ជំនាញ​ស្រុក​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread