នេះជាខ្សែត្រៀមជួរមុខសម្រាប់សង្គ្រាមលោកលើកទីបី? រូបភាពក្រាហ្វិកនេះបង្ហាញពីប្រទេសគាំទ្រអាមេរិក និង គាំទ្ររុស្ស៊ី

    ​ការវាយប្រហារ​របស់​អាមេរិក​លើ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​របប​ស៊ី​រី បានធ្វើឱ្យ​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ទូទាំង​ពិភពលោក​កាន់តែ​ដិត​ច្បាស់​ឡើងៗ គ្រាន់តែ​រឿង​ទាក់ទិន​នឹង​លោក​អាសាដ​។​

​    ​វេ​ប​សាយ Daily Mail បានបង្ហាញ​ឱ្យឃើញ​នូវ​គោលជំហរ​របស់​មេដឹកនាំ​ពិភពលោក​អំពី​ជម្លោះ​ស៊ី​រី ដែល​សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការបែងចែក​គ្នា​រវាង​អ្នកគាំទ្រ និង​អ្នកប្រឆាំង​លោក​អាសាដ​។ 

​    ​រូប​ក្រាហ្វិក​ខាងក្រោម​នេះ​បង្ហាញ ប្រទេស​ណាខ្លះ​នឹង​ឈរ​ខាង​ប្រទេស​ណាខ្លះ ប្រសិនបើ​ជម្លោះ​ផ្ទុះ​ធំ​ទៅជា​ជម្លោះ​សកលលោក លើកលែងតែ​ពួក ISIS ដែល​ប្រឆាំង​ទាំង​លោកខាងលិច និង លោក​អាសាដ ព្រមទាំង​រុស្ស៊ី​។ ​

​    ​ចក្រភព​អង់គ្លេស អ៊ីស្រាអែល កាណាដា បារាំង អាល្លឺម៉ង់ និង​តួ​ក​គី សុទ្ធតែ​សម្តែង​ការ​ថ្កោលទោស​ខ្លាំងៗ​លើ​លោក​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ទន្ទឹមនេះ រុស្ស៊ី​ក៏បាន​ថ្កោលទោស​អាមេរិក​ផងដែរ ស្រប​ពេលដែល​ប្រេសិត​ប្រចាំ​អ​.​ស​.​ប របស់​រុស្ស៊ី បាន​ចោទ​ដូ​ណា​ល់ ត្រាំ ថា "​រំលោភច្បាប់​អន្តរជាតិ​" ដោយ​បាញ់​មូលដ្ឋាន​ទ័ពអាកាស​ក្បែរ​ទីក្រុង​ហូ​ម​របស់​ស៊ី​រី ដែលជា​ប្រទេស​មាន​អធិបតេយ្យភាព​។ 

​    ​ចក្រភព​អង់គ្លេស និង​អ៊ីស្រាអែល បាន​កោតសរសើរ​ការ​វាយប្រហារ​ដោយ​កាំជ្រួច​របស់លោក​ត្រាំ បន្ទាប់ពី​ការវាយប្រហារ​ដោយ​ឧស្ម័ន​គីមី​ពុល​មកលើ​ទីក្រុង​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុងប្រទេស​ស៊ី​រី​។ 

​    ​ហេតុដូច្នេះ ការលើកសរសើរ​នេះ​បានធ្វើឱ្យ​ប្រទេស​ទាំងពីរ​ខ្វែងគំនិត​គ្នា​ជាមួយ​ប្រទេស​ដូចជា រុស្ស៊ី លី​បង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ អាល់​ហ្សេ​រី និង​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​សុទ្ធតែ​បាន​គាំទ្រ​លោក​អាសាដ​នាពេល​កន្លងទៅ​។ 

​     បារាំង និង​អាល្លឺម៉ង់ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អាសាដ "​ទទួលខុសត្រូវ​ម្នាក់ឯង​គត់​" សម្រាប់​ការវាយប្រហារ​របស់​អា​មេ​រិ​ក​។ 

​    ​កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បាន​និយាយ​កោតសរសើរ​មិន​ដាច់​ពី​មាត់​អំពី​ការវាយប្រហារ​របស់​អា​មេ​រិ​ក ដោយ​លើកឡើងថា វា​ជា​សារ​ច្បាស់ក្រឡែត​មួយ​ថា នឹងមិន​អត់ឱន​ឱ្យបាន​ឡើយ បើ​មានការ​វាយប្រហារ​ដោយ​អាវុធ​គីមី​។ 

​    ​លោកនាយក​រដ្ឋមន្ត្រី​និយាយទៀតថា "​អ៊ីស្រាអែល​គាំទ្រ​ពេញទំហឹង​ចំពោះ​ការសម្រេចចិត្ត​របស់លោក​ត្រាំ និង​សង្ឃឹមថា សារ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​សកម្មភាព​គួរឱ្យ​តក់ស្លុត​របស់​របប​អាសាដ​មួយ​នេះ មិន​ត្រឹម​មាន​ឥទ្ធិពល​ក្នុង​ក្រុង​ដា​ម៉ាស​ប៉ុណ្ណោះ​ទេ ថែមទាំង​ក្នុង​ក្រុង​តេ​ហេ​រ៉ង់ ក្រុង​ព្យុងយ៉ាង និង​ក្រុង​ផ្សេងទៀត​ផងដែរ​"​។ 

​    ​ការវាយប្រហារ​ក្នុងប្រទេស​ជិតខាង​ស៊ី​រី បានធ្វើឱ្យ​អ៊ីស្រាអែល​ព្រួយបារម្ភ​ខ្លាំង​ក៏​មិន​ស្ទើរ​ដែរ ព្រោះ​អាវុធ​ទំនើប​អាច​នឹង​ដឹក​ពី​ស៊ី​រី​មកដល់​ដៃ​ពួក​ហេស​ប៊ូ​ឡា ក្នុងប្រទេស​លី​បង់ ដើម្បី​វាយ​លើ​អ៊ីស្រាអែល​។​

​    ​មេដឹកនាំ​អ៊ីស្រាអែល​រូបនេះ និង​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អ​.​ស​.​ប លោក ដាន់​នី ដា​ណុន សង្ឃឹមថា សកម្មភាព​អាមេរិក​នឹង​បញ្ជូន​សារ​ដ៏​សំខាន់​ទៅ​ប្រទេស​ដូចជា អ៊ីរ៉ង់ និង កូរ៉េខាងជើង កន្លែង​ដែល​មេដឹកនាំ​ពួកគេ​តែងតែ​ព្រងើយកន្តើយ​ទៅនឹង​ការព្រមាន​អំពី​ការប្រើប្រាស់​អាវុធ​គីមី​។ 

​    ​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ផ្សេងទៀត ត្រូវបាន​អាមេរិក​ជូនដំណឹង​ឱ្យដឹង​ជាមុន អំពី​ការវាយប្រហារ​ដោយ​កាំជ្រួច Tomahawk យ៉ាងតិច ៥៩ គ្រាប់​ចេញពី​នាវា​ពិឃាត​ពីរ​គ្រឿង​របស់​អាមេរិក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត មកលើ​មូលដ្ឋាន​ទ័ពអាកាស Shayrat Airfield ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ដា​ម៉ាស​។ 

​    ​ការវាយប្រហារ​នេះ​គឺ​ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃ​អង្គារ នៅ​ខេត្ត Idlib ភាគ​ខាងជើង​ស៊ី​រី ដែល​សម្លាប់​មនុស្ស​យ៉ាងតិច ៨៦ នាក់​រួមទាំង​ក្មេងៗ ជិត ២០​នាក់​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត