adverise with khmeread Khmeread

ឃាត់​ជនជាតិ​យួន​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​នេះ ពីបទ​រក្សា​ថ្នាំញៀន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស ភូមិ​៣ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ឡេ យ៊ាំ​ង​តាំង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​យួន មុខរបរ​ជាងឈើ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​២​កញ្ចប់​,​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​MSX​មួយគ្រឿង​ពណ៌​ខ្មៅ​ស្លា​លេខ​ភ្នំពេញ 1FK-2039​និង​លុយ​១៥.០០០​រៀល​។​

    ប៉ូលិស​បន្តថា ខណពេល​សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ជាតិ​អាកុល ក៏​ប្រទះឃើញ​ជនសង្ស័យ​រូបនេះ​លាក់​ថ្នាំញៀន​ក្រោម​កែបម៉ូតូ​ក៏​ឃាត់ខ្លួន​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់