ក្រោយបាញ់កាំជ្រួចកំញើញនៅស៊ីរី ឥឡូវអាមេរិកបញ្ជូនក្រុមនាវាចម្បាំងឆ្ពោះទៅកៀកឧបទ្វីបកូរ៉េ

    ​ក្រុម​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​អាមេរិក​នឹង​ចល័ត​ទី​ឆ្ពោះទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​ក្បែរ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​សម្តី​មន្ត្រី​អាមេរិក​ម្នាក់​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​សៅរ៍​ទី​៨ មេសា​។ 

​    ​ចំណាត់ការ​នេះ​កើតឡើង ខណៈដែល​ក្តីបារម្ភ​កាន់តែ​កើនឡើង អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដ៏​ទំនើប​របស់​កូរ៉េខាងជើង​។ កាលពីដើម​ខែមេសា កូរ៉េខាងជើង​បាន​សាកល្បង​កាំជ្រួច Scud ដែល​ត្រូវបាន​កំណត់ឱ្យ​ហោះ​ត្រឹម​ពាក់កណ្តាល​នៃ​សមត្ថភាព​ចម្ងាយ​ពេញលេញ​របស់​វា​ប៉ុណ្ណោះ​។ 

​    ​ក្រុម​នាវាចម្បាំង Carl Vinson ដែលមាន​នាវា​ផ្ទុក​យន្តហោះ​មួយគ្រឿង​ផង​នោះ នឹងធ្វើ​ដំណើរ​ចេញពី​សិង្ហ​បុរី​ឆ្ពោះទៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​មន្ត្រី ដែល​សុំ​និយាយ​មិន​បញ្ចេញ​ឈ្មោះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត