adverise with khmeread Khmeread

ចោរ​ចូល​ដើម លួច​ម៉ូតូ​មួយគ្រឿង​សមត្ថកិច្ច​ចាប់បាន​ម៉ូតូ​២​គ្រឿង​

    ឧ​ត្ត​រ​មានជ័យ ៖ ជនសង្ស័យ​ពីរ​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នកស្រុក​មួយគ្រឿង​ត្រូវបាន​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ចម្រុះ​បាញ់​គំរាម​២​គ្រាប់​ស្ទាក់​ចាប់ធ្វើ​ឲ្យ​ជនល្មើស​ភិតភ័យ​ផ្តួល​ម៉ូតូចោល​រួច​រត់​ចូល​ព្រៃ​បាត់ ដោយ​បន្សល់​ម៉ូតូ​២​គ្រឿង ។​

    អំពើ​លួច​ខាងលើនេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច​ភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺ​នៅតាម​បណ្តោយ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន ខ្មែរ​-​ថៃ​។​

    ប៉ូលិស​និយាយថា ហេតុការណ៍​នេះ​បង្កដោយ​ជនសង្ស័យ ២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា ស៊េរី​២០១៣ របស់​ជនរងគ្រោះ​ឈ្មោះ​ខៀវ ហៃ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ដែល​ចូលទៅ​មើល​ចម្ការ​មិនបាន​ដក​កូនសោ​។​

    ប៉ូលិស​បន្តថា ក្រោយ​ទទួលបាន​ព័ត៌មាន​លោកស្នងការ​បញ្ជា​កម្លាំង​ជំនាញ​និង​កម្លាំង​អន្តរាគមន៍​របស់​ស្នងការដ្ឋាន អធិការ​ក្រុង​និង​ប៉ុស្តិ៍​អូរ​ស្មាច់ បានចេញ​សហការ​ជាមួយ កងទ័ពអង្គភាព​ស៊ើប​ការ​អគ្គមេបញ្ជាការ​ដែល​ប្រចាំការ​ភូមិសាស្ត្រ​ក្បែរ​កន្លែងកើតហេតុ​ចុះ​រុករក​ដេញតាម​ស្ទាក់​បាន​បាញ់​ស្ទាក់​ចំនួន​២ គ្រាប់​ជនសង្ស័យ​ភ័យ​បង្ខំចិត្ត​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​តែម្តង ។​

    ប៉ូលិស​បន្តទៀតថា ជា​លទ្ធផល​សមត្ថកិច្ច​យកបាន​ម៉ូតូ​មកវិញ​ចំនួន​២​គ្រឿង ១​គ្រឿ​ង​ជា​របស់​ជនរងគ្រោះ និង​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ស៊េរី​២០១៥​ជា​ម៉ូតូ​ជនល្មើស​ជិះ​ធ្វើ​សកម្មភាពនិង​កាបូប​១​មាន​សំលៀកបំពាក់​ចំនួន ៥​កំ​ប្លេ​។​

    បន្ទាប់មក​ប៉ូលិស​បានប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ​និង​មួយ​គ្រឿ​ង​ទៀត​គ្មាន​ស្លាក​លេខ​ជា​ម៉ូតូ​ជនល្មើស​យកមករ​ក្សា​ទុក​នៅ​ស្នងការដ្ឋាន​។​

    រហូតដល់​ម៉ោង​២​និង​២០​នាទី រសៀល​ថ្ងៃ​ដដែល​នេះ​សមត្ថកិច្ច​ដឹកនាំ​កំពុងតែ​រុករក​នៅឡើយ​។​ប៉ុន្តែ​ដោយ​ភូមិសាស្ត្រ​ព្រៃធំ​ក្រាស់ មានការ​លំបាក​នៅ​ចម្ងាយ​ពី​កន្លែង​វា​ផ្តួល​ម៉ូតូ​រត់ប្រមាណ ២​គីឡូម៉ែត្រ​ប្រទះឃើញ​មួកសុវត្ថិភាព​មួយ​ថែមទៀត ៕

adverise with khmeread

មតិយោបល់