ព័ត៌មាន​លម្អិត​ស្តីពី​៖ ផ្ទុះ​ឡ​ដុត​យក​ចំហាយ​បណ្តាលឱ្យ​ស្លាប់​ ២ ​នាក់ ​និង​របួស​ ៤​ នាក់​

    ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​ឡ​ដុត​យក​ចំហាយ​បណ្តាល​ឱ្យស្លាប់ ​និង​របួស​កើតឡើង​ថ្ងៃទី​០៨ ​មេសា​ ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​ និង​៥០​នាទី នៅ​ចំណុច​ក្នុង​សិប្ប​កម្មបោះ​ពុ​ម្ភ​អាវ​ (​គ្មាន​ស្លាក​យីហោ​) ផ្លូវលំ ភូមិ​ឫស្សី  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​សមត្ថកិច្ច​បានចាត់ទុក​ករណីនេះ​ជា​រឿង​មនុស្សឃាត​ដោយ​អ​ចេតនា​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ អ៊ុំ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាង​បច្ចេកទេស​ឡ​ដុត​យក​ចំហាយ​សិប្បកម្ម បោះ​ពុ​ម្ភ​អាវ  ទីលំនៅ​មិន​ពិតប្រាកដ​បាន​រត់គេចខ្លួន​។​

    ចំណែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ គង់ ផាន់​នី ភេទ​ស្រី អាយុ ៦១ ឆ្នាំ មុខរបរ កម្មករ​អនាម័យ​សិប្បកម្ម​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត), ​ជនរងគ្រោះ​ទី​២-​ឈ្មោះ សឿន ផល ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ សន្តិសុខ​យាម​សិប្បកម្ម​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ (​ស្លាប់​នៅ​កន្លែងកើតហេតុ), ​ជនរងគ្រោះ​ទី​៣-​ឈ្មោះ ឆុន ឈៀង ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ កម្មករ​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​របួស​ដៃ​ខាងឆ្វេង​និង​ជើង​ខាងឆ្វេង​), ​ជនរងគ្រោះ​ទី​៤-​ឈ្មោះ ហឿន ពុទ្ធា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​របួស​ក្បាល​និង​ដៃ​ខាងស្តាំ​), ​ជនរងគ្រោះ​ទី​៥-​ឈ្មោះ ខឿន សុ​ឃៀ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់​ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​របួស​កំភួនដៃ​ខាងឆ្វេង ​និង​បាតជើង​ខាងឆ្វេង​) ​និង​ជនរងគ្រោះ​ទី​៦-​ឈ្មោះ ​ហេង ហុក ភេទ​ប្រុស អាយុ ២២ ឆ្នាំ មុខរបរ កម្មករ​បោះ​ពុ​ម្ភ​អាវ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្រពាំង​ខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​របួស​ក្បាល និង​កែងដៃ​ខាងស្តាំ​)​។​

    ប៉ូលិស​បន្តថា​​ កាលពី​ថ្ងៃទី​០៨ ​មេសា ​២០១៧ វេលា​ម៉ោង​១១ ​និង​៥០​នាទី នៅ​ចំណុច​ក្នុង​សិប្ប​កម្មបោះ​ពុ​ម្ភ​អាវ ​(​គ្មាន​ស្លាក​យីហោ​) ​ផ្លូវលំ ភូមិ​ឬ​ស្សី  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺ​ជនរងគ្រោះ​ជា​កម្មករ​សិប្បកម្ម​បោះ​ពុ​ម្ភ​អាវ​ដែល​ឈ្មោះ គង់ ផាន់​នី, ឈ្មោះ ឆុន ឈៀង, ឈ្មោះ ហឿន ពុទ្ធា​, ឈ្មោះ ខឿន សុ​ឃៀ បាន​សម្រាក​ពី​ការងារ ដើម្បី​ហូបបាយ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុំ ជា​កម្មករ​បច្ចេកទេស​កាន់​ឡ​ចំហុយ បាន​ចេញពី​សិប្បកម្ម​ទៅ​បាត់​មិន​នៅ​មើល​ឡ​ចំហុយ​នេះ​ទេ​។​ ពេលនោះ​សន្តិសុខ​ឈ្មោះ សឿន ផល បាន​ចូលទៅ​ដុត​អុស​បន្ថែម​នៅ​ឡ​ដុត​យក​ចំហាយ​នោះ​បណ្តាលឱ្យ​ផ្ទុះ​ឡ​ខ្ទាត​បំណែក​ត្រូវចំ​កម្មករ​ឈ្មោះ គង់ ផាន់​នី បណ្តាលឱ្យ​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត​។​

    រីឯ​សន្តិសុខ​ឈ្មោះ សឿន ផល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​កម្មករ​០៤​នាក់​ទៀត​ឈ្មោះ​ឈ្មោះ ឆុន ឈៀង , ឈ្មោះ ហឿន ពុទ្ធា​, ឈ្មោះ ខឿន សុ​ឃៀ របួសស្រាល​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សួ​គារ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។  ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុំ បាន​រត់​គេចខ្លួនបាត់។ 

    ក្នុងនោះ​បណ្តាល​ឱ្យ​ខូចខាត ឡ​ដុ​ច​យក​ចំហាយ​ចំនួន ០១ គ្រឿង និង ខូចខាត​ដំបូល និង ជញ្ជាំង​សិប្បកម្ម អស់​មួយចំនួន​៕


 

adverise with khmeread