Khmeread

សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់​អ្នក​ជល់​មាន់​១២​នាក់​និង​រើស​បាន​កាំភ្លើង​អាកា​១​ដើម​

     បាត់ដំបង ៖ មាន​២​ករណី​នៅក្នុង​ខេត្តបាត់ដំបង គឺ​ទី​១​សមត្ថកិច្ច​បាន​ចាប់​ក្រុម​ញៀន​ល្បែង​ជល់​មាន់​ចំនួន​១២​នាក់​នៅ​ស្រុក​មោងឫស្សី​អប់រំ និង ប្រជាពលរដ្ឋ​រើស​បាន​កាំភ្លើង អាកា​មួយ​ដើម​នៅ​ស្រុក​សំពៅ​លូន ។​

    ១-​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​ម៉ោង​២​និង​៣០​នាទី​រសៀល​ប៉ូលិស​ស្រុក​មោងឫស្សី​បាន​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​១​កន្លែង​នៅ​ចំណុច​ភូមិ​ព្រះ​ធាតុ ឃុំ​របស់​មង្គល​ស្រុក​មោងឫស្សី​ដោយឃាត់ខ្លួន​អ្នកលេង​ចំនួន​១២​នាក់​។​

     ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន​មាន់​១ ក្បាល​,​ជញ្ជីង​១, ម៉ាង​ជ័រ​១,​ឆ្នាំង​១,​ម៉ូតូ​១៤​គ្រឿង​។​ករណីនេះ​ប៉ូលិស​បាន​អប់រំ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព លេងល្បែង​ស៊ីសង​បន្តទៀត​រួច​ឲ្យ​អ្នក​ទាំង​១២​នាក់​ទៅ​លំនៅដ្ឋាន​វិញ​។​

   ២-​ថ្ងៃទី​៣០​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​នៅ​ចំណុច​ក្បែរផ្លូវ​ជាតិ​លេខ​៥៧​បេ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ក្នុងភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​មាន ប្រជាពលរដ្ឋ​ឈ្មោះ​យ៉ែម ដន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ទីលំនៅ​ភូមិ​ត្រពាំង​លឹ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​ទៅ​បេះ​ផ្លែ​អម្ពិល​។​

    ខណ​:​ពេលនោះ​ក៏បាន​ប្រទេះ​ឃើញ​កាំភ្លើង​អាកា​មួយ​ដើម​គ្មាន​បង់ គ្មាន​គ្រាប់​ដែល​ទុកចោល​នៅក្រោម​ដើម​ដូង​ក្បែរ​ដើមអម្ពិល​ចម្ងាយ​ពី​ផ្ទះ​ប្រជា​ពល​ប្រហែល ៤​ម៉ែត្រ​បន្ទាប់ពី​ឃើញក៏បាន​រាយការណ៍​ជូន​សម​ត្ត​កិច្ចៗ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំពៅ​លូន ៕​

មតិយោបល់