adverise with khmeread 4

បើក​ម៉ូតូ​ប៉ះ​ដៃចង្កូត​ដួល​ឡាន​មកពី​ក្រោយ​កិន​ស្លាប់​

     កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦​កន្លះ​ល្ងាច​ថ្ងៃទី​៣១​មករា​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៨ ចំណុច​លើ​ស្ពាន ព្រែក​តា​ម៉ាក់ ភូមិ​កោះ​រការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​៩០​ពណ៌​ទឹកប៊ិច ពាក់​ផ្លាកលេខ យ​-9095​ភព​១​បើកបរ​ដោយ​ជនរងគ្រោះ​ឈ្មោះ​ផុន  ម៉ាញ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ អ​ញ្ចេ​ញ​ក្រោម​ឃុំ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល  ។​

     ប៉ូលិស​បន្តថា នៅវេលា និង​ថ្ងៃកើតហេតុ ខាងលើ ជនរងគ្រោះ​បាន បើក​ម៉ូតូ ពី​លិច ទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ​បាន​បាន​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង (​មិន​ស្គាល់​ម៉ាក​រត់​បាត់​) ហើយ​ម៉ូតូ​ក៏​ដួល​នៅ​កណ្ដាល​ទ្រូងផ្លូវ​។​

    ស្របពេល នោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ​ពណ៌​ស​ពាក់​ស្លាក លេខ ភ្នំពេញ 3D-2907  (​អ្នកបើកបរ​រត់​បាត់ )  ធ្វើដំណើរ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ហើយ​បាន​ទៅ​កិន​ម៉ូតូ និង​អ្នកបើកបរ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

    សព​ត្រូវបាន​ប៉ូលិស​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​និង​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល  ។​

adverise with khmeread

មតិយោបល់