adverise with khmeread Bgr iphone 6 wireless charging 3

ឆ្នាំ​២០១៧ ទូរស័ព្ទដៃ Apple នឹង​អាច​សាក​ថ្ម​តាម​ប្រព័ន្ធ Wireless ហើយ​

​    ​ឆ្នាំង​សាក Apple ដែលមាន​ខ្សែ​រញ៉េរញ៉ៃ​នឹង​លែងមាន​តទៅទៀត​ហើយ​នៅ​ឆ្នាំ​២០១៧​។​

​    ​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ California នឹង​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី សាក​ថ្ម​តាម Wireless សម្រាប់ iPhone ដែល​អាច​នឹង​ចេញ​នៅ​ឆ្នាំ​២០១៧ នេះ​បើតាម​ប្រភព​វេ​ប​សាយ Bloomberg បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​    ​សាក​ថ្ម​តាម Wireless មិនមែនជា​បច្ចេកវិជ្ជា​ថ្មី​នោះទេ ព្រោះ​មាន​ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​វា​រួច​បាត់ទៅហើយ​។ គូប្រជែង​របស់ iPhone បាន​បង្កើត​នូវ​ប​ច្ចេ​វិជ្ជា​នេះ​ដើម្បី​ឲ្យ​មនុស្ស​ឈប់​ប្រើ​នូវ​ការ​សាក​ថ្ម​ដែលមាន​ខ្សែ​រញ៉េរញ៉ៃ​មក​ប្ដូរ​ប្រើប្រាស់​នូវ​ឆ្នាំង​សាក​ដែល​គ្មាន​ខ្សែ​។ Apple បានគិត​ទៅលើ​អត្ថប្រយោជន៍​នៃ​ការ​សាក​ថ្ម​តាម Wireless ព្រោះ​មាន​គ្រោះថ្នាក់​តិច​ដល់​អ្នកប្រើប្រាស់ ហើយ​ណាមួយ​ការប្រើប្រាស់​ខ្សែ​ក៏​មិនអាច​ទាញ​ខ្សែភ្លើង​ទៅបាន​ឆ្ងាយ​ដែរ​។​

​    ​នេះ​អាច​ថា​ជាការ​ប្រកួតប្រជែង​មួយ​ថ្មី​ទៀត​របស់ Apple តែ​បច្ចេកវិជ្ជា​នេះ​ត្រូវតែមាន​ការទិញ​សិទ្ធិ​ពី​ម្ចាស់​ដើម​៕

 

adverise with khmeread
ប្រភព៖ ​ស៊ី​ណេ​ត​

អ្នកនឹងចូលចិត្ត

មតិយោបល់