adverise with khmeread Blank

អំពើហិង្សា​ក្នុង​គ្រួសារ​៖ ប្តី​កាប់​ប្រពន្ធ​មួយ​កាំបិត​ខ្វែវ​ដាច់​ក

រតនគិរី ៖ មានករណីអំពើហិង្សាប្តីកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ នៅម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី ៣ធ្នូឆ្នាំ២០១៥នៅចំណុចខ្ទមចំការជនរងគ្រោះ ស្ថិតនៅភូមិជ្រុង ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នា ហើយទាញកាំបិតខ្វែវកាប់ដាច់កតែម្តង។

ប៉ូលិសខេត្តរតនគិរីបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ឋឈ្មោះ រចំ ញ៉ាត  អាយុ ៤៨ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើចំការ ។ ចំណែកឃាតករជាប្ដីឈ្មោះ ទីង ហួន អាយុ ៦០ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើចំការ ។ អ្នកទាំងពីរ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ។

ប៉ូលិសបន្តថា មូលហេតុ ដោយសារប្ដីផឹកស្រាស្រវឹងមកពីខាងក្រៅ ហើយពេលមកដល់ខ្ទមចំការ ក៏ទាស់ពាក្យសំដីគ្នា កើតហឹង្សា បានទាញកាំបិតផ្គាក់ កាប់ទៅលើប្រពន្ឋចំកផ្នែកខាងឆ្វេងមួយកាំបិតជិតដាច់កបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួន និង យកកាំបិត ដែលជាវត្ថុតាងទៅជាមួយផងដែរ ។បច្ចុប្បន្ន កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការ ស្រុកបរកែវ រួមទាំងកម្លាំងប៉ុស្ដិ៍ កំពុងធ្វើការស្រាវជ្រាវ និង តាមចាប់ឃាតករដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕
 

adverise with khmeread

មតិយោបល់