adverise with khmeread 0

​រឿង "​ស្តេច​ស្វា​ស៊ុន​អ៊ូ​ខុង​វគ្គ​២" នឹង​ត្រៀម​ចាក់​បញ្ចាំង​ជា​លើកដំបូង​នា​សប្តាហ៍​ក្រោយនេះ​ក្នុង​ទីក្រុង​ហុងកុង​

រឿង The Monkey King 2 នឹង​ត្រៀម​បើក​សម្ភោ​ធ​ជា​លើកដំបូង​ក្នុង​ទីក្រុង​ហុងកុង​ដែលជា​រឿង​ស្រមើស្រមៃ​បែប​បុរាណ ដោយ​សំអាង​ទៅលើ​ផ្ទៃ​សាច់រឿង​ដកស្រង់​ចេញពី​រឿងនិទាន​ប្រលោមលោក​ចិន សង្ឃ​ចម្លង​ធម៌​ទៅ​ទិស​ខាងលិច (Journey to the West) ដែល​និពន្ធ​ដោយ​លោក Wu Cheng'en ។

​តួអង្គ​សំខាន់ៗ​នៅក្នុង​រឿងព្រេង​និទាន​មួយ​នេះ​មានដូចជាអ្នកនាង Gong Li  (​បិសាច​ឆ្អឹង​ស​)  លោក Aaron Kwok (​អ៊ូ​ខុង​) Feng Shaofeng (​ថា​ង​ចេង​) Xiao Shenyang (​ប៉ា​ចេ​) និងលោក Him Law (សា​ចេ)​ ។ 

The Monkey King 2 នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​៕

- អ្នកនាង Gong Li

- លោក Aaron Kwok

- លោក Feng Shaofeng

- លោក Xiao Shenyang

- លោក Him Law


 

adverise with khmeread
ប្រភព៖ chinaentertainmentnews

មតិយោបល់