ពេល​ក្រោយពី​ដេក​ភ្លាម ជួប​រឿង​លំបាក​បំផុត​ក្នុង​ជីវិត ត្រូវ​ចងចាំ​រឿង​មួយ​!

    ​ក្នុង​ជីវិត​ប្រចាំថ្ងៃ លោកអ្នក​ប្រហែល​ជួបប្រទះ​ព្រឹក​ខ្លះ​មិន​ដូច​ការរំពឹងទុក​រប​ស់លោក​អ្នក​ទេ ហើយ​នៅពេលនោះ​ហើយ​លោកអ្នក​ត្រូវតែ​ប្រាប់​ខ្លួនឯង​ថា អ្វីៗ​នឹង​ល្អប្រសើរ​ឡើងវិញ និង​ពាក្យ​ដ៏​សំខាន់​គឺ "​ជឿជាក់​លើ​ខ្លួនឯង​"​។​

​    ​មានពេលខ្លះ​មនុស្ស​មួយចំនួន​ធ្វើឱ្យ​អ្នក​អស់សង្ឃឹម​និង​បំបាក់ទឹកចិត្ត​អ្នក ប៉ុន្តែ​មានពេលខ្លះ អ្នក​ត្រូវ​ជឿ​លើ​ការវិនិច្ឆ័យ​របស់ខ្លួន​និង​ជឿជាក់​លើ​ខ្លួនឯង​។​

​    ​នៅ​ចំពោះមុខ​អ្នក អ្នកនឹង​ជួប​ការ​ប្រឈម​ជាច្រើន ហើយ​វា​គឺ​អាស្រ័យ​លើ​អ្នក​ថា​តើ​ត្រូវ​ទទួលយក​ការ​ប្រឈម​ទាំងនោះ​ឬទេ​។ ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ឆ្ពោះទៅ​ទិសដៅ​ត្រឹមត្រូវ​ជានិច្ច​។​

​    ​ជួនកាល​វា​ប្រហែលជា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែ​លោកអ្នក​នឹង​ដឹងថា​តើ​លោកអ្នក​ខ្លាំង​ប៉ុណ្ណា​។ ដូច្នេះ​លើក​ក្រោយ នៅពេល​អ្នក​ស្ថិតនៅ​ស្ថានភាព​ដុនដាប​បំផុត ត្រូវ​ចាំ​ថា "​ជឿ​លើ​ខ្លួនឯង​" ជានិច្ច ព្រោះ​ការ​ប្រឈម​ទាំងនេះ​និង​ការផ្លាស់ប្ដូរ នឹង​រឹតតែ​ជួយ​អ្នកស្វែងរក​គោលដៅ​ដែល​នឹង​ក្លាយជា​ការពិត​សម្រាប់​អ្នក​៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...