adverise with khmeread 1

ក្រុមចោរប្លន់​អ្នកលក់​ចាប់ហួយ​ក្បែរ​ភ្នំ​ប្រសិទ្ធ​

     កណ្តាល ៖ ក្រុមចោរ​ប្រដាប់អាវុធ​៣​នាក់​បានធ្វើ​សកម្មភាព​ភ្ជង់​ស្ត្រី​ម្ចាស់ផ្ទះ​ប្លន់​យកលុយ​និង​គ្រឿងអលង្ការ​អស់​ជាង​១០០០​ដុល្លារ​កាលពី​វេលា​ម៉ោង​៧​កន្លះ​យប់​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​ចំណុច​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​ហើយ​គេចខ្លួន​ឆ្ពោះទៅ​ភ្នំ​ប្រសិទ្ធ​បាត់ ។​

   ប៉ូលិស​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ឈ្មោះ​តេង​.​រ៉ា​ន់​.​ភេ​ទ​ស្រី​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល  ។​សម្ភារ​:​បាត់បង់​
​អាមេរិក​១០០០​ដុល្លារ​,​លុយ​ខ្មែរ​២០​ម៉ឺ​ន​រៀល​និង​ចិញ្ចៀន​៥​វង់ ។​ចំំ​ណែ​ក​ជនល្មើស​មាន​គ្នា​៣​នាក់ ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​

    ប៉ូលិស​បន្តថា នៅមុន​កើតហេតុ​ខាង​ជនរងគ្រោះ​កំពង់​អង្គុយ​ក្នុងផ្ទះ​ស្រាប់​ពេលនោះ​ជនល្មើស​មាន​គ្នា​៣​នាក់​ម្នាក់​ចូលទៅ​ដក​កាំភ្លើងខ្លី​ភ្ជង់ ហើយ​បក្ខពួក​ពីរ​នាក់​ឈរ​ខាងក្រៅ​។​

   ពេលនោះ​ពួកចោរ​បានធ្វើ​សកម្មភាព​ប្លន់​យក​អស់​សម្ភារ​:​មួយចំនួន​រួច​បាន​រត់គេចខ្លួន​ទៅ​ទិស​ខាងត្បូង​សំដៅទៅ​ភ្នំ​ប្រសិទ្ធ​បាត់ ។​ពួកចោរ​ពុំ​បង្ក​ឲ្យ​ម្ចាស់ផ្ទះ​មាន​របួស​នោះទេ ។ បន្ទាប់មក​ក៏​ប្រជាពលរដ្ឋ​រាយការណ៍​មក​សម្ថ​កិច្ច​ប៉ុស្តិ៍ បន្ទាប់​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​,​បុ​៉​ស្តិ៍​និង​អាវុធហត្ថ​ចុះ​ទៅដល់​កន្លែងកើតហេតុ​សាកសួរ ហើយ​ដាក់​កម្លាំង​ពួនស្ទាក់​។ ប៉ុន្តែ​ពួកចោរ​បានគេច​បាត់​៕​

adverise with khmeread

មតិយោបល់