ជីវិត​ជោគជ័យ វាស់​តាមរយៈ​ទឹក​លុយ​? ១២ ចំណុច បើ​អាច​សម្រេចបាន ទើប​ជីវិត​ជោគជ័យ​

    ​តើ​លោកអ្នក​ឱ្យនិយមន័យ​ជោគជ័យ​ក្នុង​ជីវិត​លើទឹក​លុយ​មែន​ទេ​? ប្រាកដ​ណាស់ ការដែល​អាច​រកលុយ​បាន​ច្រើន ជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​នៃ​ជីវិត​មនុស្ស ប៉ុន្តែ​មិនអាច​និយាយថា វា​ជា​ជោគជ័យ​ទាំងស្រុង​ក្នុង​ជីវិត​នោះទេ​។ ប្រសិនបើ​លោកអ្នក អាច​សម្រេចបាន ១២ ចំណុច ដូចខាងក្រោម នោះ​ទើប​អាច​និយាយបានថា ជីវិត​លោកអ្នក​ជោគជ័យ​ទាំងស្រុង​៖

​    ​១. និយាយ ឱ្យ​សុភាពរាបសា​
​    ​២. ទទួលទាន ឱ្យ​ចេះ​គិតពិចារណា​
​    ​៣. ដកដង្ហើម ឱ្យបាន​វែងៗ​
​    ​៤. ទទួលទានដំណេក ឱ្យបាន​គ្រប់គ្រាន់​
​    ​៥. ស្លៀកពាក់ ឱ្យ​ឆ្លាត​វៃ​
​    ​៦. ហ៊ាន​អារកាត់ ឱ្យ​ក្លាហាន​
​    ​៧. ធ្វើ​ការងារ ឱ្យមាន​ចិត្ត​អត់ធ្មត់​
​    ​៨. គិត ឱ្យមាន​ការច្នៃប្រឌិត​
​    ​៩. ប្រព្រឹត្ត​អ្វីមួយ ឱ្យ​គប្បី​
​    ​១០. រកប្រាក់ ឱ្យ​ស្មោះត្រង់​
​    ​១១. សន្សំ​ ​ឱ្យ​ទៀងទាត់​
​    ​១២. ចំណាយ ឱ្យ​ឈ្លាសវៃ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...