adverise with khmeread 1

ខ្វះ​ឈាម​គួរ​ពិសា​អ្វី​?

    ​ឈាមមាន​ប្រយោជន៍​ខ្លាំងណាស់​ចំពោះ​រាងកាយ​ដោយមាន​ខួរឆ្អឹង​ជា​អ្នក​ផលិត​ឈាម​ដើម្បី​ឲ្យ​ឈាម ជួយ​នាំយក​អុកស៊ីសែន​ទៅប្រើ​ក្នុងការ​ដុតបំផ្លាញ​ថាមពល និង​ជួយនាំយក​សារជាតិ​អាហារ​ទៅ​ទ្រទ្រង់​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ​។​

​    ​ឈាម​អាច​ដំណើរ​ការខុស​ប្រក្រតី និង ពុំ​សូវ​មាន​ប្រសិទ្ធភាព ប្រសិនបើ​អ្នក​ខ្វះ​សារធាតុ​អាហារ​ដែល​ចាំបាច់​ក្នុងការ​ផលិត​ឈាម​ឬ​កើតរោគ​ប្រភេទ​ខ្លះ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ឈាមត្រូវ​ផលិត​ច្រើន​ជ្រុល​ឬ​តិចពេក​។ ដូច្នេះ​ដើម្បី​ការពារ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ឈាម​គួរ​ទទួលទាន​អាហារ​ដែលមាន​ប្រយោជន៍​ក្នុងការ​ផលិត​ឈាម ដើម្បី​កាត់បន្ថយ​ការប្រឈម​ភាវៈ​ខ្វះ​ឈាម​។​

​    ​១. របប​អាហារ និង​ការព្យាបាល​តាមបែប​ធម្ម​ជាតិ
​    ​- ត្រូវ​ទទួលទាន​អាហារ​ឲ្យ​បាន​ចម្រុះ​មុខ និង​មាន​តុល្យភាព​គ្នា​ទាំង ៥ ក្រុម ដើម្បី​រាងកាយ​បានទទួល​ជាតិ​អាហារ​គ្រប់សព្វ​។​

​    ​- អាស៊ីដ​ខ្លាញ់​ដែល​បានមកពី​ប្រេង​ត្រី ដូចជា​ត្រី​សា​ឌី​ន ត្រី​ធូ​ណា ត្រី​សា​ម៉ុង សុទ្ធតែ​សម្បូរ​ទៅដោយ​អូ​មេ​ហ្គា​៣ ដែល​អាស៊ីដ​ប្រភេទ​នេះ​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល​ល្អ និងជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូ​ល​ក្នុង​ឈាម​ទៀតផង​។​

​    ​២. ងាវ ផ្សិត សណ្ដែក ផ្លែឈើ
​    ​ជា​ប្រភព​អាហារ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​ទង់ដែង​ដែលមាន​ប្រយោជន៍​ដូចជា​ជាតិ​ដែក​ដែរ ពោលគឺ​វា​ជួយ​ផលិត​គ្រាប់​ឈាមក្រហម​។​

​    ​- វីតាមីន B12 ជួយ​ក្នុង​ការផលិត និង​បែងចែក​កោសិកា​គ្រាប់​ឈាម​។ ប្រភព​ដែល​សម្បូរ​វីតាមីន​នេះ​រួមមាន​ផលិតផល​ទឹកដោះគោ ស៊ុត ត្រី និង សាច់សត្វ​។​

​    ​- សារជាតិ​អាហារ​ដែលមាន​អាស៊ីដ​ហ្វូ​លិ​ក​រួមមាន ផ្ទី ទំពាំង​បារាំង សណ្ដែកក្រហម អា​វ៉ូ​កាដូ ល្ពៅ ត្រសក់ ខេន​តា​លូ​ប ស៊ុត​ក្រហម​ជួយ​ឲ្យ​ខួរឆ្អឹង​ផលិត​គ្រាប់​ឈាមក្រហមការពារ​ភាវៈ​ខ្វះ​ឈាម​។​

​    ​- ធាតុដែក​ការពារ​ភាវៈ​ខ្វះ​ឈាម ចំពោះ​ស្រី្ត​ដែលមាន​រដូវ​មក​ច្រើន​ខុស​ប្រក្រតី​គួរតែ​ទទួលទាន ថ្លើម​សត្វ សាច់ជ្រូក ស៊ុត​ក្រហម សណ្ដែក ងាវ ទំពាំង​បារាំង ស្រូវ​សាឡី​។​

​    ​៣. វីតាមីន​បន្ថែម​
​    ​- ទង់ដែង​គួរ​ទទួលទាន​១​ថ្ងៃ ១-២​មិ​ល្លី​ក្រាម​។ ទង់ដែង​មានមុខ​ងារ​ស្រដៀង​ទៅនឹង​ធាតុដែក​ដែរ ពោលគឺ​វា​ជួយ​ផលិត​ហេ​ម៉ូ​ហ្គូ​ប៊ី​ន (Hemoglobin) ក្នុង​គ្រាប់​ឈាមក្រហម​។​

​    ​- អាស៊ីត​ហ្វូ​លិ​ក ៤០០ មីក្រូ​ក្រាម​ក្នុង​១​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ខួរឆ្អឹង​ផលិត​គ្រាប់​ឈាមក្រហម​បាន​កាន់តែ​ល្អ​ឡើង​។​

​    ​- ធាតុដែក​ជួយ​ក្នុង​ការផលិត និង​គ្រប់គ្រង​គុណភាព​របស់​គ្រាប់​ឈាម​គួរ​ទទួលទាន ១០-១៥​មី​ល្លី​ក្រាម​ក្នុង​១​ថ្ងៃ​។​

​    ​៤. អាហារ​ដែល​គួរតែ​ជៀសវាង​
​    ​- ត្រូវ​ចៀសវាង​អាហារ​ណា ដែលមាន​សមាសធាតុ​ផ្សំ​របស់​សារធាតុ​ធេ​ន​នី​ន (Tennin) និង​ហ្វៃ​តេត​។​
​    ​
​    ​- ត្រូវ​កាត់បន្ថយ​អាហារ​ដែលមាន​ខ្លាញ់​ឆ្អែត​បាន​ពីស​ត្វ​ដូចជា ប័​រ ហ្វ្រូ​ម៉ា ខ្លាញ់​សត្វ សាច់ក្រក់ សាច់ជ្រូក​ប្រឡាក់​។​

​    ​- ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​ស្ករ​ខាត់​ស​ខ្ពស់ ព្រោះ​វា​ធ្វើ​ឲ្យ​បង្កើន​កម្រិត​ស្ករ​ក្នុង​ឈាម​។​

​    ​- ទទួលទាន​អំបិល​ឬ​អាហារ​ដែលមាន​រសជាតិ​ប្រៃ​ក្នុង​កម្រិត​មួយ​ទាប ដើម្បី​កាត់បន្ថយ​ការប្រមូលផ្ដុំ​នៃ​អង្គធាតុ​រាវ​ក្នុង​រាងកាយ​។​

​    ​- ជៀសវាង​ការទទួល​ទាន​ស្រា ដោយសារតែ​វា​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។​

​    ​៥. ដំបូន្មាន​
​    ​- ស្រី​ជា​ភេទ​ដែល​ត្រូវការ​ជាតិ​ដែក​ច្រើនជាង​បុរស ពីព្រោះ​ប្រឈម​ចំពោះ​ភាវៈ​ខ្វះ​ឈាម ជាពិសេស​ស្ដ្រី​ដែលមាន​រដូវ​មក​ច្រើនៗ​។​
​    ​
​    ​- ចំពោះ​អ្នក​ដែល​និយម​ទទួលទាន​អាហារ​បួស​គឺ​ត្រូវ​តម​សាច់ និង ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ដូច្នេះ​ត្រូវ​ទទួលទាន​វីតាមីន​បន្ថែម​ជាពិសេស​វីតាមីន B12 នេះ​តែម្ដង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់